(អង់គ្លេស) សាជាថ្មីម្តងទៀតក្រុមតោខៀវ Chelsea បានកំនត់គោលដៅនាំយកអ្នកចាំទីដៃទី១ Jan Oblak ជាគោលដៅចម្បងក្នុងការផ្ទេរមកកាន់ទឹកដី Stamford Bridge របស់ពួកគេនៅរដូវក្តៅនេះ។

3 reasons why Chelsea must sell Kepa Arrizabalaga this summer

គ្រូបង្វឹក លោក Frank Lampard មានបំណងចង់យកអ្នកចាំទីក្រុម At Madrid រូបនេះ មកជំនួសកីឡាករ Kepa Arrizabalaga ដែលជាជម្រើសទី ១ នាពេលបច្ចុប្បន្ន និងកំពុងតស៊ូជាមួយទម្រង់លេង​យ៉ាងពិបាក​មួយ ។

Oblak កីឡាករអន្តរជាតិស្លូវើនៀមានវ័យ ២៧ ឆ្នាំនិងមានតម្លៃខ្លួនទិញផ្តាច់កុងត្រាប្រមាណ ១២០ លានផោនក្រោយចុះហត្ថលេខាថ្មីលើកិច្ចសន្យាថ្មីកាលពីឆ្នាំមុនដែលធ្វើអោយរូបគេមានសុពលភាពនៅកីឡាដ្ឋាន Wanda Metropolitano  រហូតដល់ឆ្នាំ ២០២៣ខាងមុខនោះ ។

Chelsea prepared to part ways with Kepa for this world-class keeper

ទោះយ៉ាងណា Chelsea អាចនិងប្រើប្រាស់កីឡាករអន្តរជាតិអេស្បាញ Kepa ដែលមានស្រាប់ បូក​បន្ថែម​​ទឹកប្រាក់មួយចំនួនបន្ថែមទៀតប៉ុន្តែមិនលើសពី១០០លានផោន ដើម្បីបើកការចរារលើ កិច្ចព្រម​ព្រៀង​​ប្រាក់ដោះដូរជាមួយ Oblak គោលបំណងបំបែកកំនត់ត្រាសាជាថ្មីដើម្បីនាំយកអ្នកចាំទី​ឆ្នើមម្នាក់​ម​ករួមក្រុមបន្ថែមទៀត។

 

ប្រភព៖ Mirror