កីឡាករកម្ពុជា លាភ រដ្ឋា បានប្រកួតចាញ់កីឡាកឆ្លងដែនមកពីប្រទេសថៃ ឃុំភីឈីត ដោយត្រូវលោកគ្រូពេទ្យបញ្ឈប់ការប្រកួតនៅក្នុងទឹកទី៥​ ក្នុងការប្រកួតប្រដាល់គុនខ្មែរ ក្នុងកម្មវិធីរបស់ស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍កាលពីថ្ងៃអាទិត្យកន្លងទៅ។

ក្នុងទឹកទី២ ទាំងកីឡាករកម្ពុជា និងថៃចាប់ផ្ដើមសម្រុកគ្នាខ្លាំងៗ ដោយចេញអាវុធធ្ងន់ៗមិនថាការទាត់ ម៉ាត់ កែង និងជង្គង់នោះទេ ប៉ុន្តែអូសបន្លាយដល់ចុងទឹកទី៤ ឃុំភីឈីត បានប្រើជង្គង់ហោះវាយចូលពេញកណ្ដាលមុខរបស់ លាភ រដ្ឋា ធ្វើឲ្យលោកអាជ្ញាកណ្ដាល ម៉ាក់ សាមឿន រាប់ដល់៨ មុននឹងបញ្ចប់ទឹក​ ធ្វើឲ្យមានរបួសមិនអាចបន្តការប្រកួតទៀតបាន៕

ចង់ដឹងថាអ្នកប្រដាល់ទាំងពីរនេះវាយគ្នាល្អមើលយ៉ាងណានោះសូមទស្សនាវិដេអូខាងក្រោមនេះ: