ខ្លាកំណាចខេត្តបាត់ដំបង កីឡាករ កែវ រំចង់ បានប្រកួតប្រកួតចាញ់កីឡាករឆ្លងដែនមកពីប្រទេសថៃ ក្រុងចក្រ ប៉.ប៉ៅអ៊ីន ដោយពិន្ទុ​​ ក្នុងការប្រកួតប្រដាល់គុនខ្មែរ ក្នុងកម្មវិធីរបស់ស្ថានីយទូរទស្សន៍បាយ័នកាលពីរាត្រីថ្ងៃសុក្រកន្លងទៅ។

រំចង់ និង ក្រុងចក្រ បានសម្រុកគ្នាយ៉ាងកក្រើកសង្វៀន ដោយចេញក្បាច់ និងអាវុធធ្ងន់ៗ ទាំង ម៉ាត់ កែង ជង្គង់ និងទាត់ ដែលធ្វើឲ្យប្រកួតជក់ចិត្តមែនទែន។

យ៉ាងណាមិញ ការប្រកួតពេញ ៥ទឹកទាំងកីឡាករកម្ពុជា និងកីឡាករថៃ ជាលទ្ធភលបញ្ចប់ការប្រកួត កីឡាករថៃ ក្រុងចក្រ បានយកឈ្នះ កែវ រំចង់ ពិន្ទុ​ ទោះបីជាចាញ់ថៃមែន ក៏ប៉ុន្តែ កែវ រំចង់ បានតស៊ូប្រយុទ្ធអស់ពីសម្ថភាពហើយ នឹងព្រមទាំងមានការផ្តល់ជាកំលាំងចិត្តពីសំណាក់ទស្សនិកជនដែលគាំទ្រគាត់ផងដែរ៕

ចង់ដឹងថាការប្រកួតនេះល្អមើលយ៉ាងណានោះសូមរីករាយទស្សនាវិដេអូខាងក្រោមនេះ: