បាត់មុខពីសង្វៀនអស់ពេលជាច្រើនខែ អ្នកប្រដាល់គុនខ្មែររហស្សនាម កូននាគខេត្តបន្ទាយមានជ័យ ឃុន ឌីម៉ា (ឃីម ឌីម៉ា) បានធ្វើឲ្យអ្នកគាំទ្រជាច្រើននឹករឮកដល់រូបគេជាខ្លាំង ជាពិសេសក្បាច់ប្រចាំត្រកូលរបស់គេដែលតែងតែផ្ដួលដៃគូជារឿយៗគឺការប្រើកែង។

យ៉ាងណាមិញ កាលពីម្សិលមិញ ម្ចាស់មេដាយមាសវិញ្ញាសាគុនខ្មែរនៅស៊ីហ្គេម២០១៧ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយរូបលោកបានលាភាពកំលោះ ចូលរោងជ័យរៀបអាពិពាហ៍ពិពាហ៍ជាមួយនឹងកូនក្រមុំដ៏ស្រស់ស្អាតយ៉ាងមានក្ដីសុខ ដោយបានរៀបចំពិធីទៅតាមប្រពៃណីទំនៀមទម្លាប់ខ្មែរយ៉ាងអធិកអធម។

បើទោះបីជាធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលមែន ប៉ុន្តែជាមួយដំណឹងដ៏រីករាយនេះ មានអ្នកគាំទ្រជាច្រើនបានសម្ដែងនូវការអបអរសាទរ និងជូនពរដល់ ឃុន ឌីម៉ា និងភរិយាឲ្យមានក្ដីសុខ និងស្រឡាញ់គ្នារហូតទៅ៕

សូមទស្សនារូបភាពខាងក្រោម៖




Credit: Khmerlaod