ការប្រកួតជម្រុះបាល់ទាត់ FIFA World Cup Qatar 2022 រវាងក្រុមជម្រើសជាតិកម្ពុជា ជាមួយក្រុមជម្រើសជាតិបារ៉ែន និងក្រុមជម្រើសជាតិអ៊ីរ៉ង់ ត្រូវបានលើកពេលប្រកួតហើយ។ នេះបើការជូនដំណឹងរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅថ្ងៃអង្គារនេះ។

ការជូនដំណឹងរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជានេះ គឺយោងតាមការជូនដំណឹងរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) ហើយនៅក្នុងការជូនដំណឹងនោះ បានបញ្ជាក់ថា ការប្រកួតជម្រុះរបស់ក្រុមជម្រើសជាតិកម្ពុជា និងក្រុមបារ៉ែន ដែលត្រូវធ្វើនៅលើទឹកបារ៉ែន នាថ្ងៃទី២៦ ខែមីនា ព្រមទាំងការប្រកួតរវាងក្រុមកម្ពុជា និងក្រុមអ៊ីរ៉ង់ នៅរាជធានីភ្នំពេញ នាថ្ងៃទី៣១ ខែមីនា ត្រូវបានលើកពេលដូចគ្នា។

នៅក្នុងការជូនដំណឹងនោះ បានបញ្ជាក់ថាពីការលើកពេលប្រកួតនេះថា«ដោយមានមូលហេតុមានក្តីបារម្ភពីការរីករាលដាលនៃជំងឺថ្មីកូវីដ១៩(Covid-19) ចំណែកពេលវេលានេះការនប្រកួតថ្មី គឺសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី នឹងជូនដំណឹងនៅពេលក្រោយ។

ការបញ្ជាក់ថា ការប្រកួតជម្រុះ World Cup 2022 នេះ ក្រុមកម្ពុជា កំពុងឈរនៅបាតតារាងប្រចាំពូលC ព្រោះ៥ប្រកួតកន្លងមកនេះ ក្រុមកម្ពុជា បានស្មើក្រុមហុងកុង ១-១ នៅលើទឹកដីខ្លួនឯង មុនពេលទៅចាញ់ក្រុមហុងកុង នៅក្រៅទឹកដី ២-០ ហើយកម្ពុជា បានចាញ់ក្រុមបារ៉ែន ៤-០ នៅក្នុងទឹកដី រួចបានបន្តចាញ់ក្រុមម្ចាស់ផ្ទះអ៊ីរ៉ង់ ១៤-០ និងចាញ់អ៊ីរ៉ាក់ ៤-០ នៅក្នុងទឹកដី៕