លោក ច័ន្ទ មិថុនា បាននិយាយថា FFC ទើបតែប្រជុំចប់ជាមួយ AFC និងលោកវេជ្ជបណ្ឌិតទាក់ទងទៅនឹងជំងឺកូវីដ១៩ ដោយយើងត្រូវចូលរួមបង្ហាទាំងអស់គ្នា អ៊ីចឹងនៅថ្ងៃស្អែក យើងមានមានរៀបចំកន្លែងត្រួតពិនិត្យ៤កន្លែង ទី១ ច្រកចូលសម្រាប់ក្រុមព័ត៌មាន គឺលោកវេជ្ជបណ្ឌិត នឹងពិនិត្យបងប្អូន រួចបិទស្ទិកឃ័រ នៅលើកាតរបស់បងប្អូន ហេតុនេះអ្នកមិនឃើញមានបិទស្ទិកឃ័រ មិនត្រូវបានអនុញ្ញាតឲ្យចូលទេ ហើយសម្រាប់បងប្អូនទស្សនិកជនដូចគ្នា គឺយើងមានលោកវេជ្ជបណ្ឌិត ចាំពិនិត្យនៅតាមច្រកចូល។

អ្នកពិនិត្យហើយ នឹងមានបិទស្ទិកឃ័រ នៅលើកញ្ចក តែបើមិនឃើញបិទស្ទិកឃ័រ ក៏យើងសូបអញ្ជើញគាត់ចេញទៅក្រៅ ដើម្បីពិនិត្យវិញផង។ បន្ថែមលើនេះ ខាងក្រុមលោកវេជ្ជបណ្ឌិត សុំឲ្យបងប្អូន ដែលចូលទស្សនា ជួយរក្សាអនាម័យទាំងអស់គ្នា គឺមិនត្រូវខាកស្តេះផ្ទេសផ្ទាសនោះទេ ត្រូវមានក្រដាស ឬកន្សែងខ្ទប់ឲ្យបានត្រឹមត្រូវ គឺយើងត្រូវចូលរួមការពារសុវត្ថិភាពទាំងអស់គ្នា៕