ខ្សែបម្រើស្លាបអន្តរជាតិអង់គ្លេសវ័យវ័យ ១៩ឆ្នាំ Callum Hudson-Odoi កីឡាករក្រុមតោខៀវ Chelsea ត្រូវបានធ្វើតេស្ត៍រកឃើញមានផ្ទុកមេរោគរលាកផ្លូវដង្ហើមកូរ៉ូណារឺ Covid-១៩ ។

Hudson-Odoi គឺជាកីឡាករដំបូងគេនៅលីកកំពូលអង់គ្លេស Premier League ដែលត្រូវបានបញ្ជាក់ថាបានឆ្លងវីរុសដែលពិភពលោកកំពុងព្រួយបារម្មណ៏ពីការឆ្លងរីករាលដាលយ៉ាងរហ័សនេះស្របពេល ការប្រកួតបាល់ទាត់នៅលីកកំពូលធំៗនៅអឺរ៉ុបត្រូវបានលើកពេល ប្រកួតដូចជានៅអេស្បាញអ៊ីតាលីនិងបារាំងដោយសារតែការ រាតត្បាតយ៉ាងរហ័សបំផុត យោងតាមអង្គការសុខភាពពិភពលោកបានប្រកាសជូនដំណឹង។

ផ្ទុយទៅវិញការប្រកួតក្របខណ្ឌ Premier League បានប្រកាសកាលពីព្រឹកថ្ងៃព្រហស្បតិ៍ថាការប្រកួតនៅចុងសប្តាហ៍នឹងត្រូវធ្វើឡើងដូចការគ្រោងទុកទោះបីជាមានការជួបប្រជុំគ្នាជាបន្ទាន់បន្ទាប់ពីមានព័ត៌មានចុះផ្សាយផ្លូវការណ៏នៅព្រឹកថ្ងៃសុក្រទី១៣មិនា២០២០នេះថាលោក Mikel Arteta ដែលជាគ្រូបង្វឹករបស់ក្រុមកាំភ្លើងធំ Arsenal ត្រូវបានធ្វើរោគវិនិច្ឆ័យថាមានផ្ទុកមេរោគនេះផងដែរនោះ។

ប្រភព៖ Goal