ខ្សែបម្រើស្លាប-ក្រុមតោខៀវ Chelsea កីឡាករ Callum Hudson-Odoi បានជាសះស្បើយពីការឆ្លងមេរោគ Covid-១៩ហើយ។

កីឡាករក្រុមជម្រើសជាតិអង់គ្លេសអាយុក្រោម ១៩ ឆ្នាំរូបនេះបានក្លាយជាកីឡាករដំបូងគេនៅ Premier League ដែលបា​ន​ធ្វើតេស្តវិជ្ជមានសម្រាប់មេរោគរលាកផ្លូវដង្ហើមកូរ៉ូណាដែលកំពុងយាយីសុខភាពប្រជាជនលើពីភពលោកកាលពីដើមខែមិនានេះ។

អ្នកចាត់ការទូទៅក្រុមChelsea លោក Frank Lampard បាននិយាយថា:​ខ្ញុំបាននិយាយជាមួយគាត់ពេញមួយសប្តាហ៍​ដំបូង​ពេល​ដែល​គាត់បានឆ្លងជំងឺវាជាពេលវេលាចម្លែកមួយដែលមិនធ្លាប់ជួប។អរគុណបំផុត​ដែល​គាត់មិនរង​ផលប៉ះ​ពាល់​សុខ​ភាព​ខ្លាំងបំផុត ហើយ​យើងរីករាយដែលគាត់បានឆ្លងកាត់បញ្ហានេះ។

ក្រុមតោខៀវ Chelsea ឈរនៅលេខ ៤ ក្នុងតារាង Premier League ស្របពេលបាល់ទាត់លីកកំពូលអង់គ្លេស​ត្រូវបានព្យួរ​គិតចាប់តាំងពីថ្ងៃទី ១៣ ខែមីនា ២០២០មកដល់ពេើបច្ចុប្បន្ននេះ។

ប្រភព:BBC