បរទេស៖ ក្លឹបយក្សនៅក្របខណ្ឌ Bundesliga ក្រុម Bayern Munich គឺកំពុងតែពិភាគ្សាជាមួយនឹងក្លឹបតោខៀវ Chelsea ក្នុងការនាំយកកីឡាករ Callum Hudson-Odoi ទៅកាន់ទឹកដីអាល្លីម៉ង់ក្នុងលក្ខខណ្ឌខ្ចីជើង។

GW9 Ones to watch: Callum Hudson-Odoi

កីឡាករ១៩ឆ្នាំរូបនេះក៏មានពាក្យចរចារផ្ទេរទៅកាន់ Bayern ដែលកាលពីរដូវកាលមុន មុននឹងរូបគេសម្រេចចិត្តចុះកុងត្រាថ្មី៥ឆ្នាំជាមួយនឹង Chelsea។ Odoi ជាផ្នែកសំខាន់មួយរបស់ក្រុមលោក Frank Lampard នៅរដូវកាលនេះ ដោយរូបគេបានបង្ហាញខ្លួនចំនួនបួនដងហើយ ប៉ុន្តែទោះបីជាយ៉ាងណារូបគេបង្ហាញខ្លួនត្រឹមតែ៥៥នាទីប៉ុណ្ណោះក្នុងក្របខណ្ឌ English Premier League។

Sky: Callum Hudson-Odoi rejects contract extension, keen on Bayern Munich  move (NEW UPDATES) - Bavarian Football Works

បើយោងទៅតាមសារព័ត៍មាន Bild បានចុះផ្សាយថាក្លឹបទាំង២កំពុងតែចរចារគ្នាអំពីការផ្ទេរខ្សែប្រយុទ្ធក្មេងរូបនេះ ហើយគេជឿជាក់ថា Odoi អាចនឹងសម្រេចចិត្តចូលរួមជាមួយនឹងក្លឹបម្ចាស់ជើងឯង Bundesliga ដោយសាររូបគេគិតថា​ទីនោះអាចនឹងផ្តល់អនាគតល្អឲ្យគេជាងនៅ Chelsea៕

 

ប្រភពព័ត៍មាន៖ Sportsmole