ការប្រកួតជម្រើសជើងឯកយុវជនក្រោមអាយុ១៦ឆ្នាំនិង១៨ឆ្នាំ ឆ្នាំ២០២០នេះ ត្រូវបានផ្អាកជាផ្លូវការហើយ ក្រោយពីមេរោគ Covid-19 កំពុងរីករាលដាលខ្លាំងពាសពេញពិភពលោក។
លិខិតដែលចុះផ្សាយដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថាការប្រកួតតាមសាលាតម្រង់ទិសតាមបណ្ដាខេត្តនានានៅឆ្នាំនេះត្រូវបានផ្អាកសិន ត្បិតអីមេរោគឆ្លង Covid-19 ក៏កំពុងមាននៅកម្ពុជាផងដែរ។ ដើម្បីជាវិធានការការពារ មេរោគខាងលើនេះ សហព័ន្ធបានចេញបញ្ជាក់ឱ្យផ្អាកការប្រកួតនៅឆ្នាំនេះសិន។
ការជួនដំណឹងនៃការប្រកួតឡើងវិញ នឹងធ្វើឡើងនៅពេលបន្ទាប់ទៀត។ រំលឹកថានៅកម្ពុជា គិតត្រឹមព្រឹកថ្ងៃទី១៩ខែមីនាឆ្នាំ២០២០នេះ មានករណីឆ្លងរហូតដល់៣៧ករណីហើយ ដោយភាគច្រើនគឺជនជាតិខ្មែរឥស្លាម ដែលទើបមកពីប្រទេសម៉ាឡេស៊ី៕
អត្ថបទ៖ វ៉ាន់ សក្ដិ Credit: Sabay