ខ្សែបម្រើ Abdelhak Nouri ក្រោយពីទទួលរងជំងឺគាំងបេះដូងហើយដួលប៉ះទង្គិចខួរក្បាល នៅលើទីលានក្នុងឆ្នាំ ២០១៧​ពោលគឺ (២ឆ្នាំ និង ៩ខែ) ទីបំផុត​បានចេញពីមន្ទីរពេទ្យ​និងបាន​ធ្វើ​ដំណើរ​​ទៅជួបជុំគ្រួសារនៅផ្ទះរបស់ខ្លួនវិញហើយ។

ខ្សែបម្រើក្រុម​ជម្រើស​ជាតិហូឡង់​វ័យ ២២ ឆ្នាំរូបនេះ សន្លប់លែងដឹងខ្លួន​បន្ទាប់​ពី​​ឧប្បត្តិ​ហេតុ​នៅក្នុងការ​ប្រកួត​មុនបើករដូវកាលនៅប្រទេស​អូទ្រីស​ជាមួយ​ក្លឹបWeder Bremen ក្នុងឆ្នាំ ២០១៧ ។Nouri ធ្លាប់បានបង្ហាញខ្លួនសម្រាប់ឈុតធំអោយក្លឹបAjax តាំងពីខែកញ្ញាឆ្នាំ២០១៦ បានដឹង​ខ្លួន​និង​អាចនិយាយ ប្រាស្រ័យទាក់ទងជាមួយក្រុមគ្រួសាបានវិញជាធម្មតាហើយ។

បងប្រុសរបស់Nouriឈ្មោះ Abderrahim បានប្រាប់បណ្តាញពត៌មាន De Wereld Draait Door របស់ហូឡង់ថា: គាត់គេង និង ហូប​បាយ​តាម​បំពង់​សុងអាហារដែលពឹងផ្អែកទាំងស្រុកលើកការបញ្ចុក។ការប្រាស្រ័យទាក់ទងមួយចំនួនអាច​ធ្វើទៅបាន​ដោយ​លើក​ឧទាហរណ៍​​និងការ​ធ្វើសញ្ញាញាក់ចិញ្ចើមរបស់គេហើយរូបគេបច្ចុប្បន្នដឹងខ្លួននិងអង្គុយលើរទេះរុញ។ យើងត្រូវមើលថែគាត់ ឲ្យ អស់ពីលទ្ធភាព។ យើងព្យាយាមធ្វើវា​ដោយខ្លួន​យើង​ផ្ទាល់។

ក្រុមគ្រួសាររបស់Nouri បានជួសជុលផ្ទះមួយដើម្បីដាក់អោយរូបគេសម្រាកក្រោយចាកចេញពីមន្ទីរពេទ្យ។អតីត​មិត្តរួម​ក្រុមលោក Steven Bergwijn បច្ចុប្បន្នលេងអោយក្រុម Tottenham, ខ្សែបម្រើ Frenkie de Jong ដែល​បច្ចុប្បន្នកំពុងនៅ Barcelona និង Donny van de Beek ក៏បានចូលរួមជាចំណែកធ្វើសកម្មភាពមនុស្សធម៌ដើម្បីជួយដល់ Nouriផងដែរ ៕

ប្រភព:The Sun