បរទេស៖ ក្រុមគ្រួសារ​របស់កីឡាករ Abdelhak  Nouri និងក្លឹប Ajax បាន​បញ្ជាក់​ពីកិច្ច​​ព្រម​ព្រៀង​មួយ​ត្រូវ​បាន​សម្រេច​ចេញ​ពី​តុលាការ ទក់ទងនឹងសំណងដែលនឹងត្រូវបង់ក្នុងទឹកប្រាក់​៧.៨៥លានយូរ៉ូបន្ទាប់ពីទទួលគ្រោះថ្នាក់​ដោយ​ឧប្បតិហេតុគាំងបេះដូងសន្លប់បាត់ស្មារតីនៅលើទីលានប្រកួតមិត្តភាពជាមួយក្រុម Weder Bremen របស់​អាឡឺម៉ង់មុនបើករដូវកាលកាលពីឆ្នាំ២០១៧។

Ajax reach €7.85m compensation agreement with Appie Nouri as family continue to care for brain damaged former starlet | Goal.com

ហេតុការណ៏ដ៏គួរអោយសោកស្តាយសម្រាប់កីឡាករខ្សែបម្រើអន្តរជាតិហូឡង់វ័យក្មេងរូបនេះ បានធ្វើឱ្យ​ពិភព​បាល់​ទាត់​ភ្ញាក់​​ផ្អើលព្រមជាមួយការសម្តែងសេចក្តីអាណិតដល់រូបគេជាពន់ពេក ខណៈសាម៉ីខ្លួនបច្ចុប្បន្នមាន វ័យ ២៤ឆ្នាំមិនអាចបន្តអាជីពបាល់ទាត់បានទៀតនោះទេ។

Abdelhak Nouri Collapses Ajax 2-1 Werder Bremen - YouTube

នាយកប្រតិបត្តិ Ajax និងជាអតីតអ្នកចាំទីMan.Utd លោក Edwin van der Sar បាននិយាយថា :វា ជា​ការល្អដែលកិច្ចព្រមព្រៀងមួយត្រូវបានឈានដល់ការព្រមព្រៀងគ្នា យើងទាំងអស់គ្នាដឹងថាការឈឺ ចាប់ សម្រាប់ Abdelhak និងមនុស្សជាទីស្រឡាញ់របស់គាត់មិនទាន់ចប់ទេ។ វានៅតែជាស្ថានភាពដ៏សោកសៅបំផុត ដែល​ដិតជាប់ក្នុងអារម្មណ៏របស់ពួកយើងរាល់គ្នានៅឡើយ។ មួយវិញទៀតក្រោយមិនអាចប្រកបអាជីពបានបន្តទៀតលេខអាវ៣៤ របស់Nouri  នឹងត្រូវដាក់ព្យួរជារៀងរហូត តែអាចនិងផ្តល់ដល់កីឡាករម្តងទៀតទេ លុះត្រាតែគ្រួសារ Nouri និង Ajax មានការព្រមពញរៀង​លើកលែង​ជាមួយគ្នា។ រីឯសម្ភារៈគ្រឿងសង្ហារឹមនៅបន្ទប់ផ្លាស់ស្លៀកពាក់របស់ Abdelhak ក៏នឹងត្រូវបានដាក់នៅក្នុងហាង Ajax Fanshop នៅជាប់ច្រកចូលសំខាន់នៃកីឡាដ្ឋានJohan Cruyff Arena ផងដែរ៕

 

ប្រភពព័ត៍មាន៖ Goal