ទីបំផុតក្លឹបជើងឯកហូឡង់ Ajax បានលុបចោលកិច្ចសន្យាខ្សែបម្រើ Abdelhak Nouri ដែលអាជីពរបស់គេបានឈានដល់ទីបញ្ចប់ក្រោយធ្លាក់ខ្លួនឈឺ និងទើបតែភ្ញាក់ដឹងខ្លួនជិត៣ឆ្នាំបន្ទាប់ពីរងការប៉ះទង្គិចខួរក្បាលក្រោយរងជំងឺគាំងបេះដូងនៅលើទីលានប្រកួតចាប់តាំងពីខែកក្កដា ឆ្នាំ២០១៧ មក។

ប្រភពពត៌មានពី De Telegraaf បានឲ្យដឹងថា: សុពលភាពកិច្ចសន្យារបស់ Nouri នៅមានរយៈពេល ១២ខែទៀតខណៈក្លឹបមិនចង់បន្ត។ ផ្ទុយទៅវិញពួកគេកំពុងចរចាដោះស្រាយបញ្ហាជាមួយមេធាវីនិងក្រុមគ្រួសាររបស់ Nouri។ បើទោះបីជាមានការជូនដំណឹងពីការលុបចោលកិច្ចសន្យាក៏ Ajax នឹងបន្តបើកប្រាក់ឈ្នួលដល់ Nouri រហូតដល់ថ្ងៃទី១ ខែកក្កដា ២០២០។

ក្លឹបដែលមានមូលដ្ឋាននៅទីក្រុង Amsterdam ប្រទេសហូឡង់បានផ្តល់ប្រាក់ចំនួន ៤.៥លានផោនលើការចំណាយថ្លៃព្យាបាល និងសេវាសុខភាពផ្សេងៗកំលុងពេលដែល Nouri ស្ថិតនៅក្នុងសម្រាក-ព្យាបាលនៅមន្ទីរពេទ្យក្រោយរងគ្រោះថ្នាក់ដួលប៉ះពាល់ខួរក្បាលដោយសារជំ ងឺគាំងបេះដូងកាលពីជិត៣ឆ្នាំមុន។

ប្រភព៖ TheSun