ប្រភពពីគេហទំព័រ The Mirror បានចុះផ្សាយថាក្រុម Aston Villa និងមានលទ្ធភាពរក្សាទុកកីឡាករឆ្នើម Jack Grealish ប្រសិនរដូវកាលប្រកួតក្របខណ្ឌ Premier League​ រដូវកាលនេះ និងត្រូវប្រកាសលុបចោលដោយឥតព្រៀងទុកក្រោយរងការរំខានយ៉ាងធ្ងន់ធ្ងរ ពីមេរោគ Covid-១៩ បានឆ្លងរីករាលដល់ដល់មនុស្សនៅស្ទើរជុំវិញទ្វីបអឺរ៉ុប និងប្រទេសជាច្រើនទៀត។

មានក្លិបធំៗ មួយចំនួនចាប់អារម្មណ៍លើកីឡាករខ្សែបម្រើ-ប្រយុទ្ធស្លាបវ័យ ២៤ឆ្នាំសញ្ជាតិរូបនេះដែលរកបានគ្រាប់បាល់ ៧គ្រាប់និងចែកបាល់(Assist) ៦គ្រាប់ក្នុងរដូវ២០១៩-២០២០កាលនេះ។

Grealish សម្លឹងឃើញ ឪកាសត្រៀមចាកចេញពីក្លឹប Aston Villa ដែលកំពុងឈរនៅលំដាប់លេខរៀងទី១៩ ជាតំបន់ដែលត្រូវកាត់ចោលដើម្បីទៅលេងនៅក្លឹបធំៗ ដូច្នេះមូលហេតុដែលបានលើកឡើងខាងលើអាចនិងត្រូវបង្អាក់ដំណើរការផ្ទេររបស់កីឡាករអន្តរជាតិអង់គ្លេសរូបនេះនៅរដូវក្តៅខាងមុខ។

ប្រភព៖ Mirror