ខ្សែប្រយុទ្ធ Son Heung-min របស់ក្លិប Tottenham Hotspur នឹងចាប់ផ្តើមបំពេញការតព្វកិច្ចយោធាជើងទឹក ក្នុងប្រទេសកំណើតរបស់គេគឺកូរ៉េខាងត្បូង ស្របពេលដែលក្របខ័ណ្ឌ Premier League នៅតែពន្យារពេល ដោយសារតែការរាតត្បាតរបស់វីរុសកូរ៉ូណា។

នេះបើយោងទៅតាមការប្រកាសរបស់ក្លិបស្ថិតក្នុងទីក្រុងឡុងដ៍ កាលពីថ្ងៃចន្ទ។ Son ដែលបានវិលទៅកាន់ប្រទេសកូរ៉េខាងត្បូងវិញ កាលពីចុងខែមីនានោះ បច្ចុប្បន្ន កំពុងតែស្ថិតនៅដាច់ដោយឡែក ហើយនិងចាប់ផ្តើមការតព្វកិច្ចយោធា នៅចុងខែនេះ។

កីឡាករវ័យ២៧ឆ្នាំរូបនេះ ដែលបានអវត្តមានពីការប្រកួត ចាប់តាំងពីរូបគេបានបាក់ដៃរបស់គេកាលពីខែកុម្ភៈនោះ ដំបូងឡើយត្រូវបានគ្រោងបម្រើយោធារយៈពេល២១ខែ ប៉ុន្តែ បានទទួលការលើកលែង នៅពេលដែលរូបគេបានជួយឲ្យក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូង ឲ្យឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០១៨។

Spurs បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ក្លិបអាចប្រកាសថា Son Heung-Min នឹងចាប់ផ្តើមបំពេញការតព្វកិច្ចយោធារបស់គេនៅកូរ៉េខាងត្បូង ខែនេះ។ បុគ្គលិកពេទ្យរបស់យើងកំពុងតែទាក់ទងយ៉ាងទៀងទាត់ ខណៈដែលរូបគេជាសះស្បើយពីរបួសទាំងស្រុងហើយ ក្រោយពីបាក់ដៃរបស់គេក្នុងពេលក្រុមយើងបានយកឈ្នះ Aston Villa ៣-២ កាលពីថ្ងៃទី១៦ ខែកុម្ភៈ និងកំពុងបន្តការហ្វឹកហាត់»៕

ប្រភពព័ត៌មាន៖ Channel News Asia