វីរបុរសក្រុម Arsenal កិឡាករ Thierry Henry បានបង្ហើបឱ្យដឹងថាគាត់បានជ្រើសរើសយកតែអាវលេខ ១៤ ប៉ុណ្ណោះ ព្រោះជាលេខដែលខ្លួនបានពេញចិត្តនិងស្នើសុំជាលើកដំបូងនៅពេលផ្ទេរទៅដលើក្លឹបដែលមានមូលដ្ឋានៅភាគខាង ជើងទីក្រុងឡុងនៅឆ្នាំ១៩៩៩។

កីឡាករអន្តរជាតិបារាំងHenry និងជាអ្នកស៊ុតបាល់បញ្ចូលទីច្រើនបំផុតរបស់ក្រុមកាំភ្លើងធំរូបនេះបានក្លាយជាកីឡាករឆ្នើមពាក់អាវស្លាកលេខ ១៤ ក្នុងអំឡុងពេល ៨ ឆ្នាំជាមួយក្រុម។យ៉ាងណាមិញ Henry បានពាក់អាចលេខ ១២ នៅពេលដែលខ្លួនបានវិលត្រលប់មកបង្ហាញខ្លួនអោយក្លឹបជាលើកទី២ក្នុងលក្ខណ្ឌខ្ចីជើងនារដូវកាល ២០១១-២០១២ ។

Henry និយាយថាខ្លួនគួរទទួលបានអាវលេខ ១២ តែដោយសារតែខ្លួននឹករំលឹកដល់វីរបុរសហូឡង់លោក Marco van Basten ក្នុងព្រឹត្កការណ៏Euro ១៩៨៨ នៅពេលផ្ទេរពី Juventus មកដល់ Highbury ហើយគាប់ជួនកីឡាករ Christopher Wreh បានពាក់វារួចហើយដូច្នេះខ្លួនក៏សម្រេចជ្រើសរើសអាវលេខ១៤ដែលជារបស់វីរបុរសក្រុមជម្រើសជាតិហូឡង់ធ្លាប់ពាក់គឺ Johan Cruyff ជំនួសវិញ។

Link: metro