បរទេស៖ អតីតខ្សែប្រយុទ្ធ Arsenal, Barcelona និងជម្រើសជាតិបារាំង  Thierry Henry បានលាឈប់ពីតំណែ​ងជា​អ្នក​ចាត់ការ​ទូទៅ​ក្លិប CF Montreal ដែលកំពុងមានវត្តមានលេងនៅក្របខ័ណ្ឌលីកកំពូល សហរដ្ឋអាមេរិក (Major League Soccer) ជាផ្លូវ​ការក្រោយចូលមកបំពេញការងារចាប់តាំងពីខែវិច្ឆិកាឆ្នាំ ២០១៩មក​ម្លេះ។ Henry បច្ចុប្បន្នមានវ័យ ៤៣ ឆ្នាំដែល​ស្ថិ​ត​នៅ​ក្នុងបេក្ខភាពអាទិភាពដើម្បី​ដឹកនាំក្លឹប​Bournemouth នៅក្របខណ្ឌ Championship ដែលជាលីក​លំដាប់​ទី២​អង់គ្លេស​ផងដែរនោះ។

Why Thierry Henry would 'get angry' with Arsenal team-mates | Metro News

Henry បានបញ្ជាក់ប្រាប់មូលហេតុយ៉ាងដូច្នេះថា៖ «ជាការសម្រេចចិត្តដ៏ពិបាកបំផុត និងប្រឈមខ្លាំងពេលដែលចាកចេញ ឆ្ងាយ​ពីក្រុមគ្រួសាររបស់គាត់។ ហើយដោយសារតែជំងឺរាតត្បាតទូទាំងពិភពលោកខ្ញុំមិនអាចជួបនិងមើលថែកូនៗរបស់​ខ្ញុំទេ។ ជាអកុសលដោយសារតែការរឹតបន្តឹងដែលកំពុងបន្តហើយការបែកគ្នានេះគឺធំធេងពេកសម្រាប់ខ្ញុំនិងកូនៗរបស់ខ្ញុំ»។ Henry បានបន្ថែមទៀតថាលោកនឹងវិលត្រឡប់ទៅកាន់ទីក្រុងឡុងដ៍វិញហើយថ្លែងអំណរគុណដល់ក្លឹប Montreal ដែល បានផ្តល់ឪកាសដ៏អស្ចារ្យដើម្បីដឹកនាំពួកគេទៅប្រកួតជម្រុះ (Play-off) ជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៦។

CF Montréal admit surprise at Thierry Henry's exit as immediate search for  successor begins | MLSsoccer.com

Henry ក៏ធ្លាប់មានបទពិសោធន៏ដឹកនាំក្លឹបដែលខ្លួនធ្លាប់ចាប់អាជីពដំបូងគឺ Monaco បាន៣ខែនៅរដូវកាល ២០១៨-២០១៩​ ក្រោយលាលែងតួនាទីជាជំនួយការរបស់គ្រូបង្វឹកបែលហ្ស៊ិកលោក Roberto Martinez រួចមក៕

 

ប្រភពព័ត៍មាន៖ BBC