​មនុស្ស​រាប់​ម៉ឺន​នាក់​នៅ​អង់គ្លេស ​ក៏​បាន​ចាប់​ផ្ដើម​ប្រមូល​ផ្ដុំ​តវ៉ា ​ស្វែង​រក​ភាព​ស្មើ​គ្នា​រវាង​ប្រជាជន​ស្បែក​ខ្មៅ ​និង​ស​ផង​ដែរ ​ក្រោយ​ពី​អាមេរិក​ផ្ទុះ​ខ្លាំង​លើ​រឿង​រើសអើង​ពូជសាសន៍​នេះ​។ ​ជាមួយ​ការ​តវ៉ា​នេះ​ដែរ ​កីឡាករ​បាល់ទាត់​មួយ​ចំនួន​ក៏​បាន​ចេញ​មុខ​ទាមទារ​ឱ្យ​មាន​សិទ្ធិ​ស្មើ​គ្នា​ផង​ដែរ ​ដូចជា Sterling ​របស់​ក្រុម Manchester City ជា​ដើម។ ​ខ្សែ​ប្រយុទ្ធ​រូប​នេះ ​បាន​បញ្ជាក់​ថា​ពេល​នេះ​អ្វី​ដែល​គ្រប់​គ្នា​ត្រូវ​ធ្វើ​គឺ​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​ការ​រើសអើង​ពូជសាសន៍ ​ពណ៌​សម្បុរ។

​កីឡាករ​ជម្រើស​ជាតិ​អង់គ្លេស ​បាន​និយាយ​ថា​៖ “គ្រូ​បង្វឹក​នៅ​អង់គ្លេស​ក្មេង​ៗ​បច្ចុប្បន្ន​នេះ ​យើង​ឃើញ​ថា​មាន Gerrard , Lampard ​ខណៈ​ដែល Campbells ​និង Coles ​វិញ ដែល​មាន​កម្រិត​សមត្ថភាព​ដឹក​នាំ​ក្រុម​ល្អ​ដូច​គ្នា​នោះ គឺ​មិន​មាន​ឱកាស​បាន​បង្ហាញ​សមត្ថភាព​ដឹក​នាំ​ក្រុម​ឡើយ។ ​ពួកគេ​ទាំង​ពីរ​នាក់​សុទ្ធ​តែ​ស្បែក​ខ្មៅ ​ហើយ Gerrard ​និង Lampard ​ស្បែក​ស ​មាន​ឱកាស​បង្ហាញ​សមត្ថភាព។ ខ្ញុំ​ចង់​ឃើញ​មាន​គ្រូ​បង្វឹក អ្នក​ចាត់ការ​ស្បែក​ខ្មៅ​នៅ​អង់គ្លេស ដើម្បី​បង្ហាញ​ពី​ការ​មិន​រើសអើង”៕

ប្រភព៖ BBC

Sabay