បរទេស៖ ម្ចាស់​​ថ្មី​របស់​ក្លិប Chelsea កំពុង​តែ​ត្រៀម​ខ្លួន​រួច​រាល់ ដើម្បី​ទិញ​កីឡាករ​ដំបូង​របស់ពួក​គេ ក្រោយពី​យល់​ព្រម​លើ​តម្លៃ​ខ្លួន​ដែលមាន​តម្លៃខ្លួន​រហូត​​៥០​លាន​ផោន (ស្មើ​នឹង​៦០,១១​លាន​ដុល្លារ​អាមេរិក) ជា​មួយនឹង​ក្លិប Manchester City ដើម្បី​ទិញ​យក Raheem Sterling​។ ខ្សែ​បម្រើ​ស្លាប​អន្តរ​ជាតិ​អង់គ្លេស​រូបនេះ បាន​យល់​ព្រម​លើ​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​​ក្នុងកិច្ច​សន្យា​រយៈ​ពេល​៥​ឆ្នាំ ជាមួយនឹង​ជម្រើស​​ក្នុងការ​បន្តរយៈ​ពេល​១​ឆ្នាំ​ទៀត​។

ក្លិប Chelsea ដែល​នឹង​ធ្វើ​ឲ្យ Sterling ក្លាយ​ជា​អ្នក​ទទួល​បាន​ចំណូល​ច្រើន​ជាង​​គេ តាម​រយៈ​ការ​ផ្តល់​ឲ្យ​ពួក​​គេ​នូវ​កិច្ច​សន្យា​ដែល​ផ្តល់​ចំណូល​​៣០​ម៉ឺន​​ផោន ក្នុង​១​សប្តាហ៍​ នឹង​បំពេញ​​ការ​ចុះ​ហត្ថលេខា នៅ​ពេល​ដែល​កីឡាករ​វ័យ​២៧​ឆ្នាំរូបនេះ ​ឆ្លង​ផុត​ការ​ពិនិត្យ​សុខភាព​។ ការផ្ទេរ​នេះ នឹង​ផ្តល់​នូវ​​ការ​ជឿជាក់​ដ៏​ធំ​មួយ​សម្រាប់សហ​ម្ចាស់​ក្លិប​ Chelsea គឺលោក Todd Boehly ដែ​បាន​ចូល​កាន់​តំណែង​ជា​បណ្តោះ​​អាសន្ន​ផ្នែក​ទិញ​ចូល​កីឡាករ​។

លោក Thomas Tuchel ចង់​ធ្វើ​ការ​ពង្រឹង​តំបន់​​ប្រយុទ្ធ​របស់​លោក និង​ចាត់​ទុក Sterling ជា​គោល​ដៅ​ចម្បង​ នៅ​រដូវក្តៅ​នេះ​។ លោក Tuchel ចង់​បាន​ភាព​មុតស្រួច​បន្ថែម​ទៀត ក្នុង​តំបន់​​ប្រយុទ្ធ​​ ហើយ​លោក​​បាន​​រៀប​ចំ​​កិច្ច​ពិភាក្សា​ប្រកប​ដោយ​ភាព​វិជ្ជ​មាន​ជា​មួយនឹង​ Sterling អំពី​តំបន់​ដែល​រូប​គេ​នឹង​ស័ក្ក​សម​លេង​នៅ Chelsea ដែល​ក៏​កំពុង​ពិភាក្សា​​ជាមួយនឹង Man City លើ​ការ​នាំ​មុខ​ខ្សែ​ការ​ពារ​អន្តរ​ជាតិ​ហូឡង់ Nathan Aké ផង​ដែរ​៕

 

ប្រភព​ព័ត៌​មាន៖ The Guardian