នៅមិនទាន់ប្រាកដប្រជានៅឡើយទេតែយើងត្រូវរង់ចាំដោយភាពអត់ធ្មត់ជុំវិញការផ្តល់កិច្ចសន្យាថ្មីដល់​ខ្សែ​កា​រ​ពារ​កណ្តាលចាស់វស្សា Sergio Ramos ជាមួយក្រុមអធិរាជស Real Madrid យោងតាមភ្នាក់ងារនិងជា​បង​ប្រុសបង្កើតឈ្មោះ Rene Ramosបានប្រាប់គេហទំព័រអេស្បាញ Marca ។


ខ្សែការពារក្រុមជម្រើសជាតិអេស្បាញ Ramos វ័យ ៣៤ ឆ្នាំមានកិច្ចសន្យារហូតដល់ឆ្នាំ ២០២១ ខណៈ​ក្លឹបនៅមិនទាន់ឆ្លើយតបសម្រាប់កុងត្រា ១ ឆ្នាំទៀតដែលជាគោលការរបស់ក្រុមធ្វើឡើងសម្រាប់​កីឡាករ​ដែល​មាន​វ័យចាប់ពី៣០ឆ្នាំឡើងទៅ។សម្រាប់ពេលនេះក្លឹបមិនទាន់មានសំណើណា​មួយសម្រាប់អតីត​កីឡាកក្រុម​Sevilla រូបនេះទេ បន្ទាប់ពីRamos ជួយក្លឹបផ្តួលEibar កាលពីសប្តាហ៏មុន និងត្រៀមជួបValencia នៅថ្ងៃ​ពុធ​នេះ​។

ឆ្លើយតបការលើកឡើងនេះប្រធានផ្នែកទំនាក់ទំនងរបស់ក្លឹប លោក Emilio Butragueño បានបញ្ជាក់ប្រាប់ថាៈ យើងចង់អោយគាត់បន្តលេងនៅទីនេះជាច្រើនឆ្នាំទៀត ពីព្រោះគាត់ជាកីឡាករឆ្នើមក្នុងប្រវត្តិសាស្ត្រ របស់​ក្លឹបហើយជាវីរបុរសដែលយើងកំពុងធ្វើការជាមួយ។

នៅជាមួយReal Madrid១៥ឆ្នាំ Ramos បានជួយក្លឹបឈ្នះពានធំៗគឺLa Liga ៤ដង និង ពានUefa Champion League៤ដង និងក៏បានជួយក្រុមគោជល់អេស្បាញឈ្នះពានFIFA World Cup ២០២០ និង ពាន Euro ២០០៨ និង ២០១២។

ប្រភព៖ sport.es