Sergio Ramos បានស៊ុតបញ្ចូលទីបើកឆាកអោយក្រុម Real Madrid ផ្តួលក្រុមម្ចាស់ផ្ទះ Real Sociedad ក្នុងលទ្ធផល២ទល់និង១ កាលពីថ្ងៃអាទិត្យជាការ​បង្កើតកំនត់ត្រា ប្រវត្តិ សាស្រ្ត ជួយ​អោយ ខ្សែការពារកណ្តាល រូបនេះឡើងឈរលើកំពូល​តារាង​ក្នុង​នាម កីឡាករ​រកបាន​គ្រាប់​បាល់ច្រើនបំផុតនៅលីកកកំពូល La Liga របស់​អេស្បាញ​។

កីឡាករជម្រើសជាតិអេស្បាញវ័យ៣៤ឆ្នាំរូបនេះ បានប្រើបច្ចេកទេសស៊ុតបាល់​បញ្ចូល​ទី​យ៉ាង​ល្អនៅនាទីទី៥០បន្ទាប់ពីខ្សែការពារSociedad បានធ្វើអោយខ្សែប្រយុទ្ធVinicius Jr ដួល ក្នុងតំបន់គ្រោះថ្នាក់។វាជាគ្រាប់បាល់ទី៦៨ ក្នុងអាជីពរបស់​Ramosសម្រាប់ក្លឹប និង​បាន​កើន​លើសអតីតខ្សែការពារBacelona លោកRonald Koeman និងបច្ចុប្បន្នជាគ្រូបង្វឹក ក្រុម ជម្រើស​​ជាតិ​ហូឡង់ ដែល ធ្លាប់រកបាន៦៧គ្រាប់កន្លងមក។

ក្រុមរបស់គ្រូបង្វឹកលោកZinedine Zidane ខកខានឈ្នះពាន La Liga ចាប់តាំងពីឆ្នាំ ២០១២ កំពុងសម្លឹងឃើញឪកាសលើកពានជាលើកដំបូង ប្រសិនពួកគេប្រាកដថាទទួលជ័យជំនះទាំង អស់ដែលនៅសល់ចំនួន ៨ប្រកួតចុងក្រោយបាន ក្រោយតាមស្មើពិន្ទុក្រុមការពារ​តំណែងជើង​ឯក​Barcelona ។Barcelonaនិងត្រូវទទួលភ្ញៀវ Athletic Bilbao នៅ​ថ្ងៃ​អង្គារខណៈ Real Madrid និងបើកទ្វារកីឡាដ្ឋានSantiago Bernabeu ទទួលភ្ញៀវ Mallorca នៅថ្ងៃបន្ទាប់។

ប្រភព៖ Goal