ONE Championship រង់ចាំយ៉ាងយូរដើម្បីត្រលប់មករកការប្រកួតវិញ។ ស្ថាប័នរៀបចំព្រឹត្តិការណ៍កីឡាធំបំផុតក្នុងលោកមួយនេះបានរៀបចំការប្រកួតបិទទ្វារនៅក្រុងសៀងហៃប្រទេសចិន ដែលមានកម្មវិធី ONE Hero Series 13 រៀបចំឡើងកាលថ្ងៃសៅរ៍ទី ២០ មិថុនា និង ONE Hero Series 14 រៀបចំកាលថ្ងៃអាទិត្យទី ២១ មិថុនា។

នេះជាព្រឹត្តិការណ៍របស់ ONE ត្រលប់មកវិញតាំងពី COVID-19 រាតត្បាតខ្លាំងដែលបង្ខំឲ្យ ONE និងព្រឹត្តិការណ៍កីឡាជាច្រើនទៀតផ្អាកការប្រកួតរបស់ខ្លួន។ ពេលត្រលប់មកវិញនេះ ONE បានប្រើគោលការណ៍ដ៏តឹងរ៉ឹងដើម្បីធានាបាននូវសុវត្ថិភាពសម្រាប់អត្តពលិក និង បុគ្គលិកដែលចូលរួម។

«ក្នុងនាម ONE Championship យើងមានភាពរីករាយជាថ្មីទៀតដែលអាចរៀបចំការប្រកួតដ៏រំភើបឡើងវិញ។ ខ្លួនខ្ញុំផ្ទាល់ក៏សូមអរគុណដល់អ្នកគាំទ្រដែលបន្តលើកទឹកចិត្ត និងគាំទ្រស្ថាប័នរបស់យើង និង អត្តពលិកជាដើម»។ លោក Hua Fung Teh ប្រធាន ONE Championship ប្រចាំនៅប្រទេសចិនបានរៀបរាប់បែបនេះ។

លោកបញ្ជាក់ថា ៖ «សៀងហៃ គឺជាទីដែលរៀបចំកម្មវិធី ONE Hero Series ដ៏អស្ចារ្យ និងជាកន្លែងដែលបង្ហាញឲ្យឃើញអំពីកីឡាករក្មេងៗមានសក្ដានុពលពីប្រទេសចិន។ ដោយផ្អែកលើសុវត្ថិភាព និង អនាម័យ យើងត្រូវតែផ្ដល់សុខភាពជាអាទិភាព និង មានសុខុមាលភាពសម្រាប់អ្នករាល់គ្នា។ ហើយការរៀបចំពីរព្រឹត្តិការណ៍នេះប្រកបដោយជោគជ័យ។ ជាលទ្ធផលចុងក្រោយ ONE Hero Series បានចែករំលែកភាពអស្ចារ្យជាថ្មីទៅកាន់ពិភពលោក និងបង្ហាញអំពីកម្លាំងស្មារតីរបស់មនុស្សជាតិ»

គូឯកនៅកម្មវិធី ONE Hero Series 13 កីឡាករ Ze Lang Zha Xi យកឈ្នះអ្នកចំណូលថ្មី “The Little Monster” Liang Hui ដោយពិន្ទុជាឯកច្ឆន្ទដើម្បីបង្កើនកំណត់ត្រាគុនចម្រុះរបស់ខ្លួនដល់ឈ្នះ១៣ដងចាញ់៤ដង និង ស្មើ១ដង (ឈ្នះ ៣ ចាញ់១នៅកម្មវិធី OHS)។

គូឯកនៅកម្មវិធី ONE Hero Series 14 កីឡាករ Xu Liu យកឈ្នះ “The Young King” Zhao Xiao Yu នៅក្នុងការប្រកួត ONE Super Series kickboxing ដោយពិន្ទុជាឯកច្ឆន្ទ។ ជ័យជម្នះនេះបង្កើនកំណត់ត្រាក្នុងអាជីពរបស់គេដោយឈ្នះ ២៤ លើក ចាញ់ ៦ លើក (ឈ្នះ ១ ចាញ់ ១ នៅ OHS)។

ព្រឹត្តិការណ៍នោះក៏បង្ហាញអំពីគូប្រកួតជើងចាស់មួយចំនួនរួមមានតារាឃីកបុកសីង “The Dragon King” Fu Qing Nan និង “The Great Sage” Wei Zi Qin ក៏ដូចជាតារាគុនចម្រុះ Zhang Ze Hao, Wang Zhen និង Li Zhe។

លទ្ធផលនៅ ONE Hero Series 13៖

– Ze Lang Zha Xi ឈ្នះ “The Little Monster” Liang Hui ដោយពិន្ទុជាឯកច្ឆន្ទ (គុនចម្រុះ – strawweight)

– Luo Chao ឈ្នះ Zhao Jun Chen ដោយពិន្ទុមិនឯកច្ឆន្ទ (ONE Super Series kickboxing – catch weight , ៧១,៨ គីឡូក្រាម)

– “Sky Rocket” Yang Hua ឈ្នះ “The Great Sage” Wei Zi Qin ដោយពិន្ទុមិនឯកច្ឆន្ទ (ONE Super Series kickboxing – flyweight)

– Wang Zhen ឈ្នះ Zou Jin Bo ដោយពិន្ទុមិនឯកច្ឆន្ទ (គុនចម្រុះ – flyweight)

– Fu Kang Kang ផ្ដួល Wang Hu ឲ្យចុះចាញ់ (ឃ្លេក) នៅទឹកទី២ (គុនចម្រុះ– lightweight)

– លទ្ធផលនៅ ONE Hero Series 14

– Xu Liu ឈ្នះ “The Young King” Zhao Xiao Yu ដោយពិន្ទុជាឯកច្ឆន្ទ (ONE Super Series kickboxing – ទម្ងន់ catch weight , ៧២គីឡូក្រាម)

– “The Hypnotist” Zhu Kang Jie ឈ្នះ “Tianshan Eagle” Ayijiake Akenbieke ដោយពិន្ទុជាឯកច្ឆន្ទ (គុនចម្រុះ – featherweight)

– “The Dragon King” Fu Qing Nan ឈ្នះ Yuan Peng Bin ដោយពិន្ទុមិនឯកច្ឆន្ទ (ONE Super Series kickboxing – bantamweight)

– Zhang Ze Hao ផ្ដួល “Triangle Hunter” Gao Bo ឲ្យសន្លប់នៅទឹកទី១ (គុនចម្រុះ – lightweight)

– Li Zhe ផ្ដួល Mo Hao Xiong ឲ្យចុះចាញ់ (ឃ្លេក) នៅទឹកទី១ (គុនចម្រុះ – strawweight)

ព័ត៌មានផ្សេងៗអំពី ONE Championship សូមចូលទៅកាន់ www.onefc.com/about-us, follow លើ Twitter និង Instagram @ONEChampionship និង ហ្វេសប៊ុកONEChampionship។

អត្ថបទ៖ ស៊ីធី