Tottenham បានស្គាល់រសជាតិឈ្នះជាលើកដំបូងរបស់ពួកគេក្នុង ៨ ប្រកួតចុងក្រោយគិតចាប់តាំងពីមុនការផ្អាកព្រឹត្តការណ៏លីកកំពូលអង់គ្លេសដោយសារមេរោគកូវីត-១៩។ ជ័យជំនះក្នុងលទ្ធផល២ទល់និង០នៅ សប្តាហ៏ទី៣១កាលពីយប់ថ្ងៃអង្គារនាំអោយ ក្រុមគ្រូបង្វឹកលោក Jose Mouorinho រុញក្រុមញញួរធំត្រូវបន្តចូលប្រឡូកក្នុងការប្រកួតដែល នៅសល់ដើម្បីបន្តឪកាសលេងនៅក្របខណ្ឌ Premier League បន្តទៀត ខណៈក្រុមមានមូលដ្ឋាននៅទីក្រុងឡុងដ៏មួយ នេះកំពុងឈរនៅចំណាត់ថ្នាក់ទី១៧ក្បែរតំបន់កាត់ចេញ ។

១គ្រាប់នាំមុខរបស់ក្រុមម្ចាស់ផ្ទះរកបានដោយកីឡាករខ្សែបម្រើសញ្ជាតិឆេក Tomas Soucek បានធ្វើអោយចូលទីខ្លួនឯង ក្រោយការបញ្ជូនបាល់ពីបាល់ជ្រុងរបស់កីឡាករ Giovani lo Celso នៅនាទីទី៦៤ ។ មុនពេលខ្សែប្រយុទ្ធ Harry Kane បណ្តើរបាល់ស៊ុតដាច់ចង្កេះអ្នកចាំទីFabianski នៅនាទីទី៨២ និងជាគ្រាប់បាល់ទី១៨របស់កីឡាករឆ្នើមក្រុមជម្រើស ជាតិអង់គ្លេសក្នុងរដូវកាលនេះ។

នៅសល់ ៧ប្រកួតទៀតនិងបញ្ចប់រដូវកាល ក្រុមរបស់លោក David Moyes ដែលមាន១ពិន្ទុនៅលើតំបន់កាត់ចេញ និងត្រូវប្រកួតប្រជែងជាមួយក្លឹប Bournemouth, Aston Villa និង Norwichដែលកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ១៨ ,១៩ និងលេខរៀងទី២០ដើម្បីបន្តជីវិតរស់នៅក្របខណ្ឌ Premier League បន្តទៀត៕

អត្ថបទ៖ Polin