លោក Jurgen Klopp បានដាស់តឿនដល់ក្រុម Liverpool ថា ក្រុមម្ចាស់ការពារតំណែងជើងឯកនៃក្របខ័ណ្ឌ Champions League មួយនេះ នឹងត្រូវជួបភាពស្វិតស្វាញជាងការដែលពួកគេបានឈ្នះពានក្នុងទីក្រុងម៉ាឌ្រីដ កាលពីសប្តាហ៍មុន។

ក្រុមរបស់លោក Klopp នឹងចាប់ផ្តើមការប្រជែងដណ្តើមពានក្របខ័ណ្ឌកំពូលអឺរ៉ុបជាលើកទី៧របស់ខ្លួន ជាមួយនឹងការធ្វើដំណើរទៅកាន់ទឹកដីក្រុម Napoli សម្រាប់ការប្រកួតបើកឆាកក្នុងពូល E របស់ពួកគេ នៅរាត្រីថ្ងៃអង្គារ។ ក្រុមហង្សក្រហមមួយនេះ បានឈានទៅវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ២លើកចុងក្រោយ ដោយបានផ្តួលក្រុម Tottenham ក្នុងរដ្ឋធានីរបស់អេស្ប៉ាញ កាលពីខែមិថុនា ក្រោយពីចាញ់ក្រុម Real Madrid ក្នុងរយៈពេល១២ខែមុននោះ។

ប៉ុន្តែលោក Klopp ជឿជាក់ថា ក្រុម Liverpool នឹងត្រូវជួបការងារដ៏លំបាកមួយក្នុងការឈានទៅវគ្គផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន Ataturk ក្នុងទីក្រុង Istanbul ដែលទីលានដ៏គួរឲ្យចងចាំមួយសម្រាប់ក្រុម Liverpool ក្រោយពីពួកគេបានឈ្នះពានក្របខ័ណ្ឌ Champions League ឆ្នាំ២០០៥ តាមរយៈការបំពេញការវាយបកដ៏មិននឹកស្មានដល់លើក្រុម AC Milan នៅកីឡដ្ឋានមួយនេះ។

នៅមុនពេលក្រុម Liverpool អាចសុបិនពីការលើកពានដ៏រំភើបរបស់ខ្លួនម្តងទៀតក្នុងប្រទេសតួកគី លោក Klopp ដឹងថា ពួកគេត្រូវតែជម្នះឧបស័គ្គជាច្រើន ដែលលោករំពឹងទុកថា នឹងក្លាយជាយុទ្ធនាការប្រកបដោយការប្រកួតប្រជែងបំផុត។ Napoli ត្រូវបានរំពឹងទុកថា នឹងផ្តល់ការងារដ៏លំបាកបំផុតដល់ក្រុម Liverpool ក្នុងពូលមួយដែលក៏មានក្រុមមិនសូវខ្លាំង Salzburg និង Genk ផងដែរ៕
ប្រភពព័ត៌មាន៖ Channel News Asia

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង