បរទេស៖ លោក Jurgen Klopp អ្នក​ចាត់ការ​ទូទៅ​របស់​ក្រុម Liverpool បាន​ទទួល​ស្គាល់​កាលពីថ្ងៃ​ចន្ទ​ថា លោក​នឹង​​​ធ្វើ​ការ​ផ្លាស់ប្តូរ​កីឡាករ​​សម្រាប់​ការប្រកួត​ចុងក្រោយ​នៃ​ពូលជាមួយនឹងក្រុម AC Milan ក្នុង​ក្រប​ខ័ណ្ឌ Champions League បើ​មិន​អ៊ី​ចឹង​ទេ ក្រុម​គ្រូពេទ្យ នឹង​ «វ៉ៃ» លោក​។

ក្រុម​មានមូលដ្ឋាននៅ Anfield មួយនេះ នឹង​ធ្វើ​ដំណើរ​ទោកាន់​ប្រទេស​អ៊ីតាលី សម្រាប់ការ​ប្រកួត​នៅ​រាត្រីនេះ ក្រោយពី​មានសុវត្ថិភាព​ក្នុងការ​បញ្ចប់ក្នុង​ចំណាត់​ថ្នាក់លេខ​១លើ​​កំពូល​តារាង​នៃពូល B រួច​ជាស្រេច តាមរយៈ​ការ​ឈ្នះ​៥លើកពីការ​ប្រកួត​ទាំង​៥លើក​។ ប៉ុន្តែ​ស្ថាន​ភាព​សម្រាប់​ក្រុម​របស់​អ៊ីតាលី មាន​ភាព​ខុស​គ្នា​ស្រឡះ ខណៈ​ដែល​ពួក​គេ​កំពុង​តែ​ស្ថិតក្នុងការ​ប្រជែង​ជាមួយនឹង​ក្រុម​២ទៀត ដើម្បី​ដណ្តើម​យក​ចំណាត់ថ្នាក់លេខ​២ រួម​ជាមួយនឹងក្រុម Porto និង Atletico Madrid ដែល​នឹងត្រូវ​ប៉ះ​គ្នាក្នុង​ប្រទេស​ព័រ​ទុយ​ហ្គាល់​។

លោក Klopp បាន​បញ្ជាក់ថា លោក​កំពុង​តែ​ធ្វើ​ការ​សម្រេច​ចិត្ត​ដើម្បី​បន្ធូរ​បន្ថយ​បន្ទុក​លើ​កីឡាករក្នុង​ជម្រើសដំបូង​របស់​លោក​ ក្រោយពី​ធ្វើការ​ប្រកួត​៥លើក​ក្នុង​រយៈពេល​១៥​ថ្ងៃ ស្រប​ពេល​ដែលកម្ម​វិធី​ប្រកួត​ដ៏​មមាញឹក​ក៏​នឹង​មក​ដល់ឆាប់​ៗផងដែរ។ គ្រូបង្វឹក​សញ្ជាតិ​អាល្លឺ​ម៉ង់​រូបនេះ​បាន​ឲ្យដឹងថា៖ «យើង​ត្រូវ​តែផ្លាស់ប្តូរ​កីឡាករ យើង​នឹង​ផ្លាស់ប្តូរ​។ យើងត្រូវ​តែ​ផ្លាស់ប្តូរ​កីឡាករ​។ នោះ​គឺ​ជា​គោល​ដៅចម្បង​។ ផ្នែក​ពេទ្យ នឹង​វាយ​ខ្ញុំ ប្រសិន​បើ​ខ្ញុំ​បាន​លេង​ការ​ប្រកួតនេះ​ជាមួយនឹង​ក្រុម​​ជម្រើស​ដំបូង ហេតុនេះ ខ្ញុំ​នឹង​ផ្លាស់ប្តូរ​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia