បរទេស៖ លោក Carlo Ancelotti អ្នកចាត់ការទូទៅរបស់ក្រុម Real Madrid ពោរពេញដោយសុទិដ្ឋិនិយមទៅលើឱកាសរបស់ក្រុមយក្សអេស្ប៉ាញមួយនេះក្នុងការឈ្នះពានក្របខ័ណ្ឌ Champions League ២លើកជាប់ៗគ្នា ទោះបីជាគេមិនបានរំពឹងទុកថា ក្រុមនេះ ស្ថិតក្នុងចំណោមក្រុមខ្លាំងទាំង៤ ដែលមានក្តីសង្ឃឹមខ្ពស់ក្នុងការឈ្នះពាននៅរដូវកាលនេះក៏ដោយ។
នៅមុនពេលការប្រកួតបើកឆាក្នុងពូល F ជាមួយនឹងក្រុម Celtic លោក Ancelotti បានប្រាប់សន្និសីទសារព័ត៌មានថា៖ «វាមិនមែនជារឿងគួរឲ្យភ្អាក់ផ្អើលសម្រាប់ខ្ញុំឡើយ ដែលក្រុមនេះ មិនស្ថិតក្នុងចំណោមក្រុមដែលមានក្តីសង្ឃឹមខ្ពស់ជាងគេ។ ខ្ញុំគិតថា នេះគឺជាសញ្ញាដ៏ល្អមួយ។ ខ្ញុំគិតថា កាលពីឆ្នាំមុន យើងមានសមត្ថភាពកាន់តែតិចក្នុងស្ថិតិនេះ ក្នុងការឈ្នះពាន ហើយយើងកាន់តែមានភាពរឹងមាំនៅឆ្នាំនេះ»។ លោកបានបន្ថែមទៀតថា៖ «អ្វីដែលបានកើតឡើងកាលពីឆ្នាំមុន នឹងកើតឡើងម្តងទៀត។
យើងនឹងប្រជែងរហូតដល់ទីបញ្ចប់ ហើយជាការរំពឹងទុក យើងនឹងប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រ»។ កាលពីឆ្នាំមុន Real Madrid ត្រូវបានចាត់ទុកថា ជាក្រុមមានក្តីសង្ឃឹមតិច ក្នុងការប្រកួតវគ្គចាញ់ធ្លាក់របស់ពួកគេពេលប៉ះជាមួយនឹងក្រុម Paris St Germain, Chelsea និង Manchester City ក៏ដូចជាក្នុងវគ្គផ្តាច់ព្រ័ត្រជាមួយនឹងក្រុម Liverpool ប៉ុន្តែ ពួកគេបានត្រួសត្រាយផ្លូវដើម្បីឈ្នះពានក្របខ័ណ្ឌកំពូលអឺរ៉ុបជាលើកទី១៤របស់គេ៕
ប្រភពព័ត៌មាន៖ Channel news Asia