ខ្សែប្រយុទ្ធ Vinicius Junior និងខ្សែការពារ Sergio Ramos សុទ្ធសឹងបានស៊ុតបាល់បញ្ចូលទីដូចគ្នា ខណៈដែលក្រុម Real Madrid បានវិលទៅឈរលើកំពូលតារាងនៃក្របខ័ណ្ឌ La Liga តាមរយៈការផ្តួលក្រុម Real Mallorca កាលពីថ្ងៃពុធ។

ក្រុមរបស់លោក Zinedine Zidane មាន៦៨ពិន្ទុស្មើជាមួយនឹងក្រុម Barcelona ប៉ុន្តែ ឈរពីលើ ដោយសារតែមានលទ្ធផលល្អជាងពីការប្រកួតរវាងក្រុមទាំងពីរ។ ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស Vinicius បានរកគ្រាប់បាល់បើកឆាកនៅតង់ទី១ ហើយ Ramos បានដណ្តើមបាល់ពិន័យពី Gareth Bale ដើម្បីស៊ុត និងបានគ្រប់គ្រងអារម្មណ៍យ៉ាងល្អ ដើម្បីស៊ុតបាល់កោងចូលជ្រុងម្ខាងនៃទីយ៉ាងល្អ។

Bale កម្រដាក់ឲ្យចូលលេងណាស់ ចាប់តាំងពី La Liga បានវិលទៅប្រកួតវិញកាលពីថ្ងៃទី១១ ខែមិថុនា ប៉ុន្តែ លោក Zinedine Zidane បានបន្តគោលការណ៍ផ្លាស់ប្តូរកីឡាករចុះឡើងរបស់លោក និងបានដាក់ឲ្យតារាឆ្នើមអន្តរជាតិវេលស៍រូបនេះ ចូលលេងជាលើកដំបូងរបស់គេ បើគិតចាប់តាំងពីថ្ងៃទី១៦ ខែកុម្ភៈ។

ប៉ុន្តែ ការបង្ហាញពីទម្រង់លេងមិនល្អ ហាក់មិនជួយឲ្យ Bale ស្ថិតក្នុងជម្រើសទាំង១១នាក់ដំបូងរបស់លោក Zidane ឡើយ ស្របពេលដែល Vinicius បានបង្ហាញពីសមត្ថភាពរបស់ខ្លួន តាមរយៈការបង្ហាញពីកម្រិតលេងយ៉ាងរស់រវើក និងមុតស្រួច៕

អត្ថបទ៖ Pheng
ប្រភពព័ត៌មាន៖ BBC