ខ្សែ​ប្រយុទ្ធ Lionel Messi បាន​រក​គ្រាប់​បាល់​ទី​៧០០​ក្នុង​អាជីព​របស់​គេ ប៉ុន្តែ ក្រុម Barcelona បាន​ជួប​ការ​ខក​ចិត្ត​មួយ​ផ្សេង​ទៀត ក្នុង​​ការ​ប្រជែង​ដណ្តើម​ពាន​ក្រប​ខ័ណ្ឌ La Liga របស់​ពួកគេ ក្រោយពី​បាន​បញ្ចប់​ក្នុងលទ្ធ​ផល​ស្មើ ២-២ ជាមួយ​នឹងក្រុម Atletico Madrid កាលពីថ្ងៃ​អង្គារ​។

700-up For Messi - Mount Royal Soccer

 

Messi បាន​ស៊ុត​បាល់​ប៉េ​ណាល់​ទី១​គ្រាប់​ ដើម្បី​បង្កើត​កំណត់​​ត្រា​ផ្ទាល់​ខ្លួន​មួយ​ផ្សេង​ទៀត នៅ​​កីឡដ្ឋាន Camp Nou ប៉ុន្តែ ក្រុម Atletico បាន​វាយ​២​​គ្រាប់​វិញ តាម​រយៈ​​ការ​ស៊ុត​បាល់​ប៉េ​ណាល់​ទាំង​​២​គ្រាប់ ដោយ​ខ្សែ​បម្រើ Saul Niguez បាន​​ស៊ុត​បាល់​បញ្ចូល​ទី​ទាំង​២លើក​នោះ ក្រោយពី​ក្រុម Barca រក​បាន​គ្រាប់​បាល់​នាំមុខ​មុន តាម​រយៈ​ការ​ធ្វើ​ឲ្យ​បាល់​ចូល​ទី​ខ្លួន​ឯង​របស់ Diego Costa​​។Barcelona 2-2 Atletico Madrid: Saul Niguez scores two penalties ...

 

លទ្ធ​ផល​នេះ ធ្វើ​ឲ្យ​ក្រុម Real Madrid មាន​ឱកាស​ក្នុង​ការ​នាំមុខ​៤ពិន្ទុ​ដាច់​លើ​កំពូល​តារាង ប្រសិន​បើ​ពួកគេ​​អាច​យកឈ្នះ​លើក្រុម Getafe នៅ​​លើ​ទឹកដីខ្លួន​ឯង នៅ​រាត្រី​នេះ ដែល​នោះ​គឺ​ជា​ការ​នាំមុខ​ដ៏​ច្រើន ខណៈ​ដែលនៅ​សល់​ការ​ប្រកួត​ត្រឹម​តែ​៥​លើក​ទៀត​ប៉ុណ្ណោះ​។ ជាមួយ​នឹង​ការ​ដណ្តើម​បាន​លទ្ធ​ផល​ល្អ​ជាង​ពី​ជំនួប​រវាងក្រុម​ទាំង​២ វាហាក់​ដូច​ជា​មាន​ភាគ​​រយ​តិច​តួច​ណាស់​ដែលក្រុម Real Madrid មិន​ឈ្នះ​ពាន ប៉ុន្តែ ក៏មិន​ធា​នា​ថា ក្រុម Barcelona បង្ហាញ​ពី​ភាពខ្លាំង​គ្រប់គ្រាន់​ដើម្បី​ដាក់​សម្ពាធ​នោះ​ឡើយ​។

នេះ​​គឺ​ជា​ការ​ទទួល​បាន​លទ្ធ​ផល​ស្មើ​ជាលើក​ទី​៣ ក្នុង​ចំណោម​ការ​ប្រកួត​៤​លើក ហើយ​ស្រ​បពេល​ដែល​មាន​ការ​លើក​ឡើង​ពីការ​មិន​ចុះ​សម្រុង​នឹង​គ្នា​រវាង​កីឡាករ និង​គ្រូបង្វឹក អនាគត​របស់​​លោក Quique Setien ក៏​ហាក់​ស្ថិតក្នុង​ភាព​មិន​ច្បាស់​ផង​ដែរ​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia