ក្លឹប AS Roma បានប្រកាសថា ការខ្ចីជើងខ្សែបម្រើ Henrikh Mkhitaryan ពីក្រុម Arsenal និងត្រូវបន្តសុពលភាពរហូត​ដល់ចុងបញ្ចប់នៃរដូវកាលក្របខណ្ឌ Serie A ២០១៩-២០២០ នេះសម្រាប់ខ្សែបម្រើអន្តរជាតិអាមេនី ។

Henrikh Mkhitaryan To Stay With A.S. Roma Until End Of Season ...

Mkhitaryan អតីតកីឡាករ Dortmund និង Man Utd រកបាន ៦ គ្រាប់និង Assist បាន៤ដងក្នុងចំណោម ១៩ ប្រកួតចាប់តាំងពីផ្លាស់ពីក្រុមកាំភ្លើងធំកាលពីខែកញ្ញាឆ្នាំមុន។ កីឡាករវ័យ ៣១ ឆ្នាំរូបនេះបាននិយាយនៅលើគេហទំព័រផ្លូវការរបស់ក្លឹប Roma ថា “ខ្ញុំពិត​ជារីក​រាយ​ណាស់ក្នុងការបន្តស្នាក់នៅទីនេះព្រោះមានចំនុចសំខាន់មួយចំនួនដែលខ្ញុំមិនទាន់បានសំរេច។ ហើយខ្ញុំកំពុង​ទន្ទឹង​រង់ចាំវា”។

ឆ្លើយតបបញ្ហានេះនាយកប្រតិបត្តិក្លឹបលោក Guido Fienga ក៏បានបញ្ជាក់ផងដែរថា “យើងសប្បាយចិត្តដែល Henrikh សម្រេចចិត្តនៅជាមួយយើងហើយជួយយើងឱ្យរីកចម្រើនបន្តទៀត”។

 Mkhitaryan has started both games for Roma since the resumption of Serie A

Roma បច្ចុប្បន្នឈរនៅចំណាត់ថ្នាក់ទី៥គិតត្រឹមសប្តាហ៏ទី២៨ មានគម្លាត៧ពិន្ទុពីក្រុមលេខរៀងទី៤Atlanta និងត្រូវបើក ទ្វារកីឡាដ្ឋានរបស់ខ្លួនទទួលក្រុមលេខរៀងទី១៥ Udinese នៅថ្ងៃទី២កក្កដា​២០២០ស្អែកនេះ៕

 

អានបន្តៈ https://www.sportsmole.co.uk/football/arsenal/transfer-talk/news/roma-extend-henrikh-mkhitaryan-loan-from-arsenal-until-end-of-season_404548.html