ក្លឹប Roma មានគោលបំណងចង់រក្សាទុកខ្សែការពារកណ្តាល Chris Smalling ជាមួយក្លឹប យ៉ាង​ហោចណាស់មួយរដូវទៀត។កីឡាករវ័យ ៣០ ឆ្នាំរូបនេះបានចំណាយពេលស្ទើរពេញមួយ​រដូវ​កាល ២០១៩-២០២០ នៅក្របខណ្ឌ SerieA ហើយកំពុងត្រៀមខ្លួនវិល​ត្រលប់​ទៅ​ Man Utd ​វិញ​ខណៈ​លីកកំពូលអ៊ីតាលី ត្រូវបញ្ចប់នៅថ្ងៃទី ២ ខែសីហា។

Roma 'make fresh bid to extend Man United centre back Chris ...

Roma បច្ចុប្បន្នឈរនៅចំណាត់ថ្នាក់ទី៥ មានចេតនាចង់រក្សាទុកកីឡាករ វ័យ៣០ឆ្នាំរូបនេះ​ក្នុង​លក្ខណ្ឌ​ខ្ចី​ជើង១រដូវកាលទៀត ស្របពេលក្រុម មិនមានឆន្ទៈក្នុងការចុះកិច្ចសន្យាជាអចិន្ត្រៃយ៍លើ​កីឡាករ​អន្តរ​ជាតិអង់គ្លេសរូបនេះទេ។

Man Utd in talks with Roma over extending Chris Smalling's loan ...

ការពិត​ Roma មានបំណងផ្តល់ប្រាក់កម្ចីប្រមាណ ២,៥ លានផោន/រដូវកាលដល់ សម្រាប់​ Smalling និងជម្រើសទិញផ្តាច់ត្រឹមតែ១៥លានផោនប៉ុណ្ណោះហើយត្រៀមផ្តល់កិច្ចសន្យារយៈពេល ៤ ឆ្នាំ ប៉ុណ្ណោះ ប៉ុន្តែក្លឹបជើងឯកអង់គ្លេស១៣សម័យបានឆ្លើយតបវិញថា ប្រសិ​នពួកគេចង់ទិញផ្តាច់​អតីត​កីឡា​​​ករក្លឹបFulhamរូបនេះជាអចិន្រ្តៃយ៍នោះក្លឹបនិងយល់ព្រមលើតម្លៃ ២៥ លានផោន សម្រា​ប់​កីឡា​ករ​ដែលបង្ហាញខ្លួនបាន ៣២ លើកគ្រប់ការប្រកួតអោយ Roma នៅរដូវកាលនេះ។

 

ប្រភព៖ sportsmole