ប្រធានក្លឹបអ្នកមានបុណ្យ Barcelona បាននិយាយថាខ្សែប្រយុទ្ធឆ្នើម Lionel Messi នឹងបញ្ចប់អាជីព​របស់​ខ្លួនជា​មួយក្លឹបជើងឯក La Liga ។

Manchester United worry Barcelona as they prepare to go all out ...

យោងតាមការអះអាងរបស់លោក Josep Maria Bartomeu បានច្រាន​ចោល​ពត៌មាន​ដែល​បានចុះផ្សាយថាកីឡាករអន្តរជាតិអាហ្សង់ទីនវ័យ ៣៣ ឆ្នាំរូបនេះមិនមានបំណងបន្តកុងត្រាថ្មីនៅពេល​ដែល​កិច្ច​សន្យា​ចាស់​របស់​ខ្លួនផុតកំណត់នៅឆ្នាំ ២០២១ និងត្រៀមចាកចេញពីលីកកំពូលអេស្បាញដើម្បីស្វែងរកការប្រកួតប្រជែងថ្មី។

លោក Bartomeu បានលើកឡើងដូច្នេះបន្ទាប់ពីBarcelonaផ្តួល Villarreal កាលពី​ថ្ងៃអាទិត្យដើម្បីកាត់បន្ថយគម្លាត​ក្រុមកំពូលតារាង Real Madrid មកនៅត្រឹម ៤ ពិន្ទុ​ក្រោយពេលខ្សែការពារSergio Ramos ជួយក្រុម​អធិរាជ​សផ្តួល​Athletic Bilbaoដោយបាល់ពិន័យកាត់សេចក្តី១១ម៉ែត្រ។

Lionel Messi Will End His Working And Footballing Life At ...

ប្រធានក្លឹបសញ្ជាតិអេស្បាញរូបនេះ បានប្រាប់បណ្តាញពត៌មានអេស្បាញ Movistar បន្ថែមថាៈ យើងកំពុងចរចាជា​មួយកីឡាករជាច្រើនប៉ុន្តែកីឡាករសំខាន់របស់យើងគឺ Messi បានពន្យល់ប្រាប់យើងថាគាត់ ចង់លេងអោយក្លឹបបន្តទៀត ។ ដូច្នេះយើងនឹងរីករាយដើម្បីបន្តការងារជាមួយគាត់យូរអង្វែងជាងនេះបន្តទៅទៀតដើម្បីជួយក្រុមទទួលបានជោគជ័យ។