David de Gea បានបំបែកកំណត់ត្រាវីរបុរសអ្នកចាំទី Peter Schmeichel កាលពីថ្ងៃព្រហស្បតិ៍​ក្រោយ​បង្ហាញខ្លួនក្នុងជំនួបផ្តួលAston Villa ៣ទល់និង០ដើម្បីក្លាយជាកីឡាករ​បរទេសដែល​បង្ហាញ​ខ្លួន​ចូល​លេងបានច្រើនបំផុតអោយក្លឹបបិសាច ក្រហម Manchester United។

David de Gea apologises to Peter Schmeichel after passing Man Utd ...

អ្នកចាំទីដៃស្អិតសញ្ជាតិអេស្ប៉ាញរូបនេះមានវត្តមានចូលលេងអោយMan.Utd ជាលើកទី ៣៩៩ បន្ទាប់ពីរូបគេផ្ទេរពីកីឡាដ្ឋានWanda Metropolitanoរបស់ក្លឹប Atletico Madrid មកទឹកដីOld Tafford ក្នុងឆ្នាំ ២០១១ ដើម្បីឡើងគ្រងតំណែងជាកីឡាករអ្នកចាំទីដែលបង្ហាញខ្លួនច្រើនបំផុត សម្រាប់​​​ក្លឹប។

Man Utd legend Peter Schmeichel furious with David de Gea over ...

De Gea បានប្រាប់ទូរទស្សន៏របស់ក្លឹប MUTV ថាៈ សុំទោសរៀមច្បង Schmeichel​ដែល​ខ្ញុំបាន​បង្កើតកំនត់ត្រាថ្មី។ វា​ពិតជា​អស្ចារ្យ និងមានន័យថាខ្ញុំបាននៅទីនេះជាយូរមកហើយហើយ​រហូត​ដល់​ភ្លេចខ្លួនថាបង្កើតកំនត់ត្រាមួយដ៏យូរ ខ្ញុំ​ពិតជាមានមោទនភាពណាស់​សម្រាប់កា​រប្រកួត​ជា​ច្រើន​អោយ​ក្លឹប។

 

Peter Schmeichel Tells David De Gea To Sign New Manchester United Deal

De Gea វ័យ២៩ ឆ្នាំនៅឈរលេខរៀងទី២បន្ទាប់ពីវីរបុរស Ryan Giggs ដែលបង្ហាញខ្លួនអោយក្លឹប​ច្រើនជាងគេដោយ មិនគិតពីសញ្ជាតិខណៈ កីឡាករសញ្ជាតិវែលរូបនេះបាន​ចំណាយ​ពេល​​ពេញមួយ​អាជីព​របស់គាត់នៅ Old Trafford ដោយលេងបាន៩៦៣ ប្រកួតអោយក្លឹប។

 

ប្រភព៖ Goal.com