អង់គ្លេស៖ Alan Shearer ​យល់​ឃើញ​ថា​កំហុស​របស់​អ្នក​ចាំទី David de Gea ​ដែល​កើត​ឡើង​នៅ​យប់មិញ​និង​ពេល​កន្លង​មក ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​តំណែង​អ្នក​ចាំទី​ដៃ​ទី​១​គួរ​តែ​ប្ដូរ​ម្ចាស់​ហើយ។

Alan Shearer has bad news for Liverpool in worst-case coronavirus ...

De Gea ​បាន​បង្ក​កំហុស​ជា​ថ្មី​ម្ដង​ទៀត ​ដែល​ធ្វើ​ឱ្យ​ក្រុម Manchester United ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Chelsea ​ក្នុង​លទ្ធផល​ដល់​ទៅ ៣-១ ​ឯ​ណោះ​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ FA Cup ​ទៅ​ហើយ។ ​ការ​បង្កើត​កំហុស​បណ្ដាល​ឱ្យ​មាន​គ្រាប់​បាល់​ច្រើន​នៅ​រដូវ​កាល​នេះ ​កំពុង​តែ​ធ្វើ​ឱ្យ​តំណែង​អ្នក​ចាំទី​ដៃ​ទី​១​របស់​គេ ​កាន់​តែ​ក្ដៅ​ឡើង​ហើយ។

FA Cup: Chelsea tops Man United after David de Gea gaffes

ជាក់​ស្ដែង Alan Shearer ​ក៏​បាន​និយាយ​ថា​៖ “ខ្ញុំ​គិត​ថា​វា​ដល់​ពេល​ដែល​ដក​គាត់​ចេញ​ហើយ។ កំហុស​ដដែល​ៗ​តែង​កើត​ឡើង ​ហើយ​គាត់​លែង​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ទៅ​ហើយ។ ​ខ្ញុំ​គិត​ថា Man Utd ​គួរ​តែ​យក Henderson ​ត្រលប់​មក​វិញ​ពី​ក្រុម​ Sheffield United។ គាត់​នឹង​ក្លាយ​ជា​អ្នកចាំទី​ល្អ​ម្នាក់​នៅ​ក្រុម Manchester United ​មិន​ខាន ​ហើយ​ក៏​ជា​អ្នក​ជំនួស​ល្អ​បំផុត​ក្នុង​តំណែង​របស់ De Gea ​ដែរ”។

Sheffield United's Dean Henderson Makes His Case To Be England's No. 1

 

Henderson ​កីឡាករ​វ័យ​ក្មេង​របស់ Man Utd ​ត្រូវ​បាន​ក្រុម Sheffield United ​ខ្ចី​ជើង​ទៅ​។ ​សម្រាប់​រដូវ​កាល​នេះ ​រូបគេ​បង្ហាញ​ទម្រង់​លេង​ល្អ​មែនទែន ​រហូត​ដល់​មាន​អ្នក​វិភាគ​ជា​ច្រើន​មើល​ឃើញថា​សមត្ថភាព​របស់​កីឡាករ​វ័យ​២៣​ឆ្នាំ​នេះ ​ល្អ​គ្រប់គ្រាន់​ក្នុង​ការ​ត្រលប់​មក​លេង​នៅ Old Trafford ​វិញ​ហើយ៕

 

Credit: Sabay

ប្រភព៖ Dailymail