អង់គ្លេស៖ អ្នកចាំទី Kasper Schmeichel របស់ក្រុម Leicester បានចេញ​មុខ​ការពារលើ David de Gea បន្ទាប់ពីមានការរិះគន់ខ្លាំងចំពោះទម្រង់លេងរបស់គេ និង​បាន​ធ្វើ​ឱ្យ​ Manchester United ចាញ់ Chelsea វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រធ្លាក់​ចេញ​ពី FA Cup​។

Brendan Rodgers: Kasper Schmeichel doesn't get credit he deserves ...

កីឡាករ​សញ្ជាតិ​ដាណឺម៉ាក​បាន​រៀបរាប់​ថាកីឡាករ តែងតែងមាន​ពេល​ធ្លាក់​ចុះនិងឡើង ប៉ុន្តែអ្នកចាំទីជម្រើស​ជាតិ​អេស្ប៉ាញ​វ័យ​២៩​ឆ្នាំ de Gea បាន​បង្កើត​រឿង​មិន​គួរ​ឱ្យ​ជឿ​ជាច្រើន អស់​រយៈ​ពេល​ច្រើន​ឆ្នាំ​មក​ហើយ។

អ្នកចាំទីវ័យ​៣៣​ឆ្នាំ​ បាន​បញ្ចេញ​សម្ដី​ការពារ​បែបនេះ ៖«David de Gea នៅ​តែ​ជា​អ្នក​ចាំ​ទី​ល្អ​បំផុត​នៅ​លើ​លោក។ វា​ជា​តួនាទី​ដ៏​ឯកោ​មួយ ហើយ​ទាំង​នោះ​ជាការ​កំណត់​​ ដែល​អ្នក​លេង​​ក្នុង​នាម​ជា​អ្នក​ចាំទី ពោលគឺជាធម្មតា​ អ្នក​មិន​អាច​បង្ក​កំហុស​បាន​ទេ ព្រោះ​អ្នក​នឹង​ត្រូវ​បាន​គេ​ពិន័យ»។

I really feel for him' - Schmeichel backs 'world-class' De Gea as ...

ជុំវិញការបង្ក​កំហុស​របស់ de Gea ជា​ច្រើនលើកច្រើនសារ​នេះដែរ មាន​ព័ត៌មាន​ជាច្រើនចុះផ្សាយថា ​Man Utd អាចនឹងយក Dean Henderson មកវិញ ដែលអ្នកចាំទីអង់គ្លេសរូបនេះ ត្រូវ​ក្រុម​បិសាច​ក្រហមឱ្យ Sheffield United ខ្ចីជើងកាល​ពី​ឆ្នាំ​២០១៨។ នៅ Sheffield អ្នកចាំទី​វ័យ​២៣​ឆ្នាំ បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ។

យ៉ាងណា Schmeichel ឱ្យដំបូន្មាន​ថា ៖«ខ្ញុំពិតជាសង្ឃឹមកីឡាករ​ដូច Dean Henderson មាន​រដូវ​កាល​ដ៏អស្ចារ្យ ដែល​គាត់អាច​នឹងត្រូវបាន​គេ​អនុញ្ញាត​ឱ្យ​​អភិវឌ្ឍ​ខ្លួនបន្ត​។ ខ្ញុំ​សង្ឃឹម​ថាគាត់​នឹង​លេង​នៅ​ទី​នោះ​នៅ​រដូវ​កាល​ថ្មី ប្រហែល​ជា​២​រដូវកាលនៅ Sheffield United ហើយ​លេង​តាម​របៀប​ដែល​គាត់​ធ្លាប់​លេង ហើយ​បន្ទាប់​មកគាត់​នឹង​រួចរាល់ [សម្រាប់ Man Utd]»។

Dean Henderson Wants One Condition Met Before Signing New Man Utd ...

អតីតអ្នកចាំទី Leeds United មិន​ចង់​ឱ្យ Henderson មក Man Utd នៅ​ពេល​នេះ​ឡើយ ដ្បិត​នៅ Old Trafford គេ​អាច​មាន​សម្ពោធ​ច្រើន ហើយ​គេ​រំពឹង​ថា De Gea នឹង​ធ្វើ​បាន​ល្អ​ឡើង​វិញ៕

 

Credit: Sabay

ប្រភពព័ត៍មា៖ DailyMail