អង់គ្លេស៖ ក្លិប Brighton បានបំពេញការនាំយក Adam Lallana អតីតខ្សែបម្រើរបស់ក្លិប Liverpool ដោយគ្មានតម្លៃខ្លួន កាលពីថ្ងៃចន្ទ។ Lallana ដែលជាអតីតខ្សែបម្រើអន្តរជាតិអង់គ្លេស បានយល់ព្រមចុះកិច្ចសន្យារយៈពេល៣ឆ្នាំ ជាមួយនឹងក្លិប Brighton ពោលគឺត្រឹមតែរយៈពេល៤ម៉ោងប៉ុណ្ណោះ បន្ទាប់ពីបញ្ចប់រដូវកាលនៃក្របខ័ណ្ឌ Premier League។

កីឡាករវ័យ៣២ឆ្នាំរូបនេះ ដែលកិច្ចសន្យារបស់គេជាមួយនឹងក្លិប Liverpool បានផុតកំណត់ បន្ទាប់ពីការប្រកួតចុងក្រោយកាលពីថ្ងៃអាទិត្យនោះ គឺជាគោលដៅរបស់ក្លិប Everton, Leicester និង Burnley នៅមុនពេលរូបគេបានសម្រេចចិត្តចូលរួមជាមួយនឹងក្រុមរបស់លោក Graham Potter។ លោក Potter បានប្រាប់គេហទំព័ររបស់ក្លិប Brighton ថា៖ «Adam គឺជាកីឡាការចំណូលថ្មីដ៏ឆ្នើមម្នាក់សម្រាប់យើង និងជាអ្នកដែលខ្ញុំប្រាកដចិត្តថា អ្នកគាំទ្រនឹងពិតជាទន្ទឹងរង់ចាំក្នុងការឃើញរូបគេលេង នៅពេលដែលអ្វីៗវិលទៅរកភាពធម្មតាវិញ»។ លោកបានបន្ថែមទៀតថា៖ «ការដែលមានទាំងបទពិសោធ និងគុណភាពលេងនៅលើទីលាន នឹងក្លាយជាការបន្ថែមដ៏អស្ចារ្យមួយសម្រាប់យើង ហើយខ្ញុំដឹងថា រូបគេមានគំរូដ៏អស្ចារ្យ សម្រាប់កីឡាករវ័យក្មេងក្នុងក្រុមនេះ»។
![]()
អំឡុងពេលរូបគេលេងឲ្យក្លិប Liverpool កីឡាករ Lallana បានឈ្នះពានក្របខ័ណ្ឌ Champions League, Premier League, European Super Cup និងពាន FIFA Club World Cup៕
ប្រភពព័ត៌មាន៖ Channel News Asia
