អង់គ្លេស៖ ក្លិប Brighton បាន​បំពេញការនាំ​យក​ Adam Lallana អតីត​ខ្សែ​បម្រើ​​របស់​ក្លិប Liverpool ដោយ​គ្មាន​តម្លៃ​ខ្លួន កាលពីថ្ងៃច​ន្ទ​។ Lallana ដែល​ជា​អតីត​ខ្សែ​បម្រើ​អន្តរ​ជាតិ​អង់គ្លេស បាន​​យល់​ព្រម​ចុះ​កិច្ច​សន្យា​រយៈពេល​៣​ឆ្នាំ ជាមួយ​នឹងក្លិប Brighton ពោលគឺ​ត្រឹម​តែ​រយៈពេល​៤​ម៉ោង​ប៉ុណ្ណោះ បន្ទាប់​ពី​បញ្ចប់​រដូវ​កាល​នៃក្រប​ខ័ណ្ឌ Premier League​។

Brighton confirm signing of Adam Lallana after Liverpool contract ...

កីឡាករ​វ័យ​៣២​ឆ្នាំ​រូបនេះ ដែល​កិច្ច​សន្យា​របស់​គេ​ជាមួយ​នឹងក្លិប Liverpool បាន​​ផុត​កំណត់ បន្ទាប់​ពី​ការ​ប្រកួត​ចុងក្រោយ​កាល​ពីថ្ងៃ​អាទិត្យ​នោះ គឺ​ជា​គោល​ដៅ​របស់​ក្លិប Everton, Leicester និង Burnley នៅមុន​ពេល​រូប​គេ​បាន​សម្រេច​ចិត្ត​ចូលរួម​ជាមួយ​នឹងក្រុម​របស់​លោក Graham Potter​។ លោក Potter បាន​ប្រាប់​គេហ​ទំ​ព័រ​របស់​ក្លិប Brighton ថា៖ «Adam គឺ​ជា​កីឡាការ​ចំណូល​ថ្មី​ដ៏ឆ្នើម​ម្នាក់សម្រាប់​យើង និង​ជាអ្នក​ដែល​ខ្ញុំ​ប្រាកដ​ចិត្តថា អ្នក​គាំទ្រ​នឹង​ពិត​ជា​ទន្ទឹង​រង់​ចាំ​ក្នុងការ​ឃើញ​រូប​គេ​លេង នៅពេល​ដែល​អ្វី​ៗ​វិល​ទៅ​រក​ភាព​ធម្ម​តា​វិញ​»​។ លោក​បាន​បន្ថែម​ទៀត​ថា៖ «ការ​ដែល​មាន​ទាំង​បទពិសោធ និង​គុណ​ភាព​លេង​នៅ​លើ​ទីលាន នឹង​ក្លាយ​ជា​ការ​បន្ថែម​ដ៏អស្ចារ្យ​មួយ​សម្រាប់​យើង ហើយ​ខ្ញុំ​ដឹង​ថា រូប​គេ​​មាន​គំរូ​ដ៏អស្ចារ្យ សម្រាប់​កីឡាករ​វ័យ​ក្មេង​ក្នុងក្រុម​នេះ​»​។

Adam Lallana exclusive: 'I'm honoured to have been a part of ...

អំឡុង​ពេល​រូប​គេ​លេង​ឲ្យ​ក្លិប Liverpool កីឡាករ Lallana បាន​ឈ្នះ​ពាន​ក្រប​ខ័ណ្ឌ Champions League, Premier League, European Super Cup និង​ពាន FIFA Club World Cup

 

ប្រភព​ព័ត៌​មាន៖ Channel News Asia