អង់គ្លេស៖ ការតាមប្រមាញ់ខ្សែបម្រើ Thomas Partey របស់ក្លឹបកាំភ្លើងធំ Arsenal បានជួបប្រទះនូវផលវិបាក និងបរាជ័យជាថ្មីម្តងទៀត ខណៈក្លឹបមានមូលដ្ឋាននៅរាជធានីប្រទេសអេស្ប៉ាញបានបដិសេធ​សំណើរ​ចរចារ​ចុះហត្ថលេខា ជា​លើកទី ២ សម្រាប់​កីឡាករឆ្នើមរូបនេះ។

Thomas Partey to Arsenal: Atletico Madrid make transfer decision ...

គេហទំព័រ The Guardian បានចុះផ្សាយថាៈក្រុមរបស់គ្រូបង្វឹកលោក Diego Simeone បានបដិសេធ សំណើរចុងក្រោយរបស់ក្រុមកាំភ្លើងធំដែលមិនបានបញ្ចេញអោយដឹងនៅទឹកប្រាក់ដាក់ដេញថ្លៃជាលើកចុងក្រោយ ខណៈ At Madrid បាន​ផ្អែក​លើការ​កំនត់តម្លៃទិញផ្តាច់កុងត្រានោះគឺប្រមាណ ៤៥.៥ លាន​ផោនស្មើនិង៥០លានយូរ៉ូ ។

កីឡាករក្រុមជម្រើសជាតិហ្កាណាវ័យ ២៧ ឆ្នាំរូបនេះបានបង្ហាញទម្រង់លេងដ៏ល្អនៅរដូវកាល២០១៩-២០២០កន្លងមកនេះក្នុងនាមខ្សែបម្រើកណ្តាលដ៏លេចធ្លោម្នាក់៕

ប្រភពព័ត៍មាន៖ Goal.com