បរទេស៖ លោក Martin Keown វីរបុរសក្រុមកាំភ្លើងធំ Arsenal បានវាយតម្លៃនិង កោតសរសើរទម្រង់លេង របស់ Thomas Partey បន្ទាប់ពីរូបគេបានបង្ហាញខ្លួនចូលលេងជាលើកដំបូងជាមួយក្រុមម្ចាស់ផ្ទះ Rapid Vienna ក្នុងការប្រកួតក្របខណ្ឌ Europa League កាលពីយប់ថ្ងៃព្រហស្បតិ៍ដោយការវាយបកផ្តួលក្រុម ជើងខ្លាំងរបស់អូទ្រីសក្នុងលទ្ធផល២ទល់និង១។

Mikel Arteta on Thomas Partey debut: Arsenal will 'respect the process' |  London Evening Standard

ទោះបីជាមិនបានរកគ្រាប់បាល់បញ្ចូលទីក្នុងការប្រកួតនេះប៉ុន្តែអតីតកីឡាករក្រុម Atletico Madrid សញ្ជាតិហ្កាណា២៧ឆ្នាំបានបង្ហាញទម្រង់លេងធ្វើអោយអតីតខ្សែការពារប្រវត្តិសាស្រ្តរបស់ក្លឹបហ៊ានវាយតម្លៃនិងប្រៀប ធៀបសមត្ថភាពរូបគេទៅនិងអតីតមិត្តរួមក្រុមដែលបច្ចុប្បន្នជាគ្រូបង្វឹកក្លឹប Nice គឺលោក Patrick Vieira នោះឯង។

Arsenal flop makes Thomas Partey transfer prediction after Man City defeat  - football.london

ថ្លែងប្រាប់ BT Sport លោក Keown បានបញ្ជាក់បន្ថែមថាៈ គាត់បានដើរតួនាទីយ៉ាងល្អនៅតំបន់បម្រើកណ្តាល និងអាចផ្លាស់ទៅទៅច្រើនកន្លែងដើម្បីជួយក្រុម។ យើងហាក់មានអារម្មណ៏ប្លែកនៅពេលដែលចំនុចខ្វះខាត ខ្លះ របស់ក្រុមត្រូវបានបំពេញដោយរូបគេ (Partey)។ Partey ក៏សង្ឃឹមថានិងទទួលបានទំនុកចិត្តពីលោក Mikel Arteta ក្នុងការបង្ហាញខ្លួនពេល Arsenal ជួបជាមួយក្រុមកញ្ជ្រោងខៀវ Leicester City នៅកុ្របខណ្ឌ Premier League នាល្ងាចថ្ងៃអាទិត្យផងដែរ៕

ប្រភពព័ត៍មាន៖ Sportsmole