ប្រទេសអេស្ប៉ាញ៖ Josep Maria Bartomeu ប្រធានក្រុមអ្នកមានបុណ្យ Barcelona បានចេញមក​បញ្ជាក់អះអាង ថាក្លឹប មិនអាចឈានដល់កិច្ចព្រមព្រៀង ចុះហត្ថលេខាខ្សែប្រយុទ្ធឆ្នើម Laurato Martinez ពី ក្លឹប Inter Milan រឺក៏ ខ្សែប្រយុទ្ធ Neymar ពីក្លឹប Paris Saint-Germain Neymar នៅរដូវក្តៅនេះទេ។


ទោះបីជាកីឡាករទាំងពីរបានក្លាយជាគោលដៅអាទិភាពក្នុងការផ្លាស់មកប្តូរទៅទឹកដី Camp Nou ក៏ប៉ុន្តែលោក Bartomeu បានសារភាពថាវិបត្តិហិរញ្ញវត្ថុរបស់ក្លិបដោយសារមេរោគកូវីត-១៩ធ្វើ​អោយ​ក្លឹបជើងឯករង La Liga ប្រឈមភាពមិន ប្រាកដប្រជាដែលធ្វើអោយពួកគេមិន​អាច​បំពេញ​​កិច្ច​ព្រម​ព្រៀងក្នុងការផ្ទេរកីឡាករយ៉ាងហោចណាស់១នាក់ក្នុងចំណោមកីឡាករសំខាន់ទាំងពីរ​ខាងលើបាន។

ទោះបីជាបានសិទ្ធិពិសេសក្នុងការបំពេញការចុះហត្ថលេខាខ្សែប្រយុទ្ធ Martin Braithwaite ពី Leganes ដោយសារតែបញ្ហារបួសកីឡាករក្នុងក្លឹប ក៏ប៉ុន្តែBarcelona នៅតែព្យាយាមចិញ្ចឹម​ចិត្តចង់​បាន​ខ្សែប្រយុទ្ធដ៏មុតស្រួចមួយរូបបន្ថែមទៀតដើម្បីពង្រឹងក្រុម៕

ប្រភពព័ត៍មាន៖ Goal.com