បរទេស៖ កាលពីថ្ងៃអាទិត្យទី៩សីហា ២០២០នេះ ក្រុមអ្នកមានបុណ្យបាសេឡូណាបានកក់កៅអីការប្រកួតវគ្គ ១/៤ ផ្តាច់ព្រ័ត្រ (៨ក្រុមចុងក្រោយ)ក្របខណ្ឌ Champions League ដើម្បីជួបជាមួយ Bayern Munich បន្ទាប់ពីក្រុមរបស់គ្រូបង្វឹកលោក Quique Satien បានផ្តួលក្រុមលោក Gennaro Guttuso នាកីឡាដ្ឋាន Nou Camp ក្នុងលទ្ធផល៣ទល់និង១(សរុបការ​ប្រកួត​ទាំងពីរជើងគឺ៤ទល់និង២) ។

Barcelona vs. Napoli score: Messi dazzles as Barca advance to ...

៣គ្រាប់សម្រាប់ក្រុមម្ចាស់ផ្ទះរកបានដោយកីឡាករខ្សែការពារបារាំង Clement Lenglet តែតបញ្ចូលទីនៅនាទីទី១០​មុនពេលខ្សែប្រយុទ្ធឆ្នើម Lionel Messi អូសបាល់ទៅស៊ុតបញ្ចូលទីក្រោយមានការារាំងពីខ្សែការពារNapoli នៅនាទីទី២៣ ខណៈខ្សែប្រយុទ្ធចាស់វស្សា Luis Suarez បន្ថែមគ្រាប់ទី៣ដោយបាល់ពិន័យប៉េណាំងទីនៅនាទីទី៤៥+១បន្ទាប់ពីខ្សែការពារ Kalidou Koulibaly ត្រូវបានអាជ្ញាកណ្តាលដាក់ពិន័យធ្វើអោយ Lionel Messi ដួល​ក្នុង​តំបន់គ្រោះថ្នាក់។

Live Commentary - Barcelona vs Napoli | 08.08.2020

ទោះយ៉ាងណាមុនបញ្ចប់តង់ទី១ក្រុមភ្ញៀវមានឪកាសវាយបកតាមពីក្រោយ១គ្រាប់វិញ ខណៈខ្សែបម្រើអន្តរជាតិ​ក្រូអាត​Ivan Rakitic បង្កកំហុសទៅលើខ្សែប្រយុទ្ធ Mertens  ហើយ Lorenzo Insigne ជាអ្នកទទួលបានបាល់ពិន័យនៅនាទីទី៤៥+៥មុនបញ្ចប់ការប្រកួតតង់ទី១៕

ប្រភពព័ត៍មាន៖ BBC