បរទេស៖ ខ្សែការពារ Jean-Clair Todibo របស់ក្រុមអ្នកមានបុណ្យ  បាសេឡូណាបាន ​ធ្វើតេស្តិ៍រកឃើញមេរោគកូវីត -១៩ កាលពីថ្ងៃអង្គារយោងគេហទំព័រ Mundo Deportivo បានចុះផ្សាយ។​ស្របពេលដែល​ក្រុមម្ចាស់​ជើង​ឯក​រង La Liga កំពុងហ្វឹកហាត់ដើម្បីត្រៀមចូលរួម ការ ប្រកួតជាមួយជើងខ្លាំងអាឡឺម៉ង់គឺ ​Bayern Munich វគ្គ៤​ក្រុម​ចុង​ក្រោយក្របខណ្ឌ Champion League នៅថ្ងៃសៅរ៏ចុងសប្តាហ៏នេះផងដែរ។

Juventus leading the race for Barcelona defender Jean-Clair Todibo

Todibo កីឡាករអន្តរជាតិបារាំងវ័យ២០ឆ្នាំរូបនេះ នឹងត្រូវស្នាក់នៅក្នុងផ្ទះដែលនៅដាច់ឆ្ងាយពីគេហើយត្រូវ ផ្អាកសកម្មភាពហ្វឹកហាត់ក្រោយពេលរកឃើញលទ្ធផលនេះជាផ្លូវការណ៏រួចមក។ កីឡាករដែលទើបតែត្រលប់ពីការលេងក្នុងលក្ខណ្ឌខ្ចីជើងជាមួយក្លឹប Schalke បានសរសេរ នៅលើគណនី​ធ្វីតធឺ​ផ្ទាល់ខ្លួនថាៈ សួស្តីអ្នករាល់គ្នាខ្ញុំចង់ជូនដំណឹងដល់អ្នកទាំងអស់ថាខ្ញុំបានធ្វើ​តេស្ត៍វិជ្ជមានរកឃើញមេរោគរលាក​ផ្លូវ​ដង្ហើមកូវីត – ១៩ ។ខ្ញុំពិតជាចង់ត្រលប់ទៅហ្វឹកហាត់វិញប៉ុន្តែខ្ញុំត្រូវតែនៅផ្ទះព្រោះមេរោគមួយនេះ៕

 

ប្រភពព័ត៍មាន៖ Tribuna