បរទេស៖ តារាឆ្នើម Lionel Messi នឹងចាកចេញពី Barcelona នៅឆ្នាំ ២០២១ ប្រសិនក្លឹបអ្នកមានបុណ្យ មិន​បានសើរើ រឺ មានការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងក្រុមក្លឹបឡើងវិញអោយបានពេញលេញនោះទេ យោង​តា​មគេហទំព័រ ​​COPE បានចុះផ្សាយ។

After latest European nightmare, will Lionel Messi ever win ...
ម្ចាស់ពាន Ballon d’Or ៦ សម័យកាលវ័យ៣៣ឆ្នាំរូបនេះ​ត្រូវបានមើលឃើញថា​ ត្រៀមខ្លួនរួចរាល់​ក្នុងការចាក​ចេញពីទឹកដី Camp Nou ក្រោយរួមរស់១៧ឆ្នាំ បន្ទាប់ពីបរាជ័យក្នុងលទ្ធផលយ៉ាង​អាម៉ាស់​គឺ ២​ទល់និង៨ ក្រោម​​ថ្វីជើងក្រុម ក្រុម Bayern Munich សម្រាប់ក្របខ័ណ្ឌ Champions League ៨ក្រុមចុង​ក្រោយ​ហើយ​និង​ត្រូវជួប Lyon រឺ Man City សម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅថ្ងៃ១៩ សីហា ២០២០ខាងមុខនេះ។

Champions League: Rio Ferdinand Feels Lionel Messi Should Quit ...
កិច្ចសន្យាបច្ចុប្បន្នរបស់ប្រធានក្រុមអ្នកមានបុណ្យ Barcelona រូបនេះនិងបញ្ចប់នៅរដូវក្តៅឆ្នាំក្រោយ​ខណៈ​ក្លឹបនៅក្របខណ្ឌអ៊ីតាលី Serie A គឺពស់យក្ស Inter Milan និងមេឃខៀវ Man City​ ជាក្លឹប​ដែល​ត្រូ​វបាន​បណ្តាញ​​សារពត៌មានចុះផ្សាយថាមានទំនាក់ទំនងជាមួយតារាឆ្នើមសញ្ជាតិអាហ្សង់ទីននាពេល​ថ្មី​ៗ​នេះ៕

 

ប្រភពព័ត៍មាន៖ Goal