បរទេស៖ អតីតខ្សែការពារកណ្តាលក្រុមមាន់ខ្នាយមាស Tottenham កីឡាករ Jan Vertonghen បានចុះកុងត្រារយៈពេល ៣ ឆ្នាំដើម្បីបន្តលេងជាមួយក្លឹបយក្ស Benfica ។

Benfica signs Vertonghen on three-year deal - Football News ...

Vertonghen វ័យ៣៣ ឆ្នាំបានចាកចេញពីក្លឹប Spurs ដោយ​គ្មានតម្លៃខ្លួននៅចុងបញ្ចប់នៃរដូវកាល២០១៩-២០២០នេះបន្ទាប់ពីបានចំណាយពេល ៨ ឆ្នាំនៅជាមួយក្លិប។ កីឡាករជម្រើសជាតិបែលហ្ស៊ិករូបនេះបង្ហាញខ្លួនបានជាង ៣០០ ប្រកួតឱ្យ Tottenham បានចូលរួមជាមួយ Benfica ដែលបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ២នៅក្របខ័ណ្ឌកំពូលព័រទុយហ្កាល់កាលពីរដូវកាលចាស់ ។

Jan Vertonghen has joined Benfica from Tottenham | Off The Ball
Vertonghen មិនដែលឈ្នះពានជាមួយក្លឹបទេ ហើយក៏ជាសមាជិករបស់ក្លឹប ដែលបានចាញ់ការប្រកួត​វគ្គផ្តាច់​ព្រ័ត្រ League Cup ជាមួយក្រុមតោខៀវ Chelsea ក្នុងឆ្នាំ ២០១៥ និងវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ជាមួយ Liverpool ក្នុងឆ្នាំ ២០១៩ ។ ក្នុងពេលជាមួយគ្នានោះដែរ Benfica ក៏បានប្រកាសពី​ការចុះ​ហត្ថ​លេខារបស់ខ្សែប្រយុទ្ធសញ្ជាតិអាល្លឺម៉ង់ Luca Waldschmidt វ័យ ២៤ ឆ្នាំពីក្លឹប Freiburg និងខ្សែប្រយុទ្ធ​សញ្ជាតិប្រេស៊ីល Everton វ័យ២៤ ឆ្នាំ ពីក្លឹប Gremio ផងដែរ៕