បរទេស៖ លោក Jamie Carragher បានធ្វើការក្រើនរំលឹកដល់ ក្រុម​ Chelsea ថាពួកគេនឹងគ្មានលទ្ធភាព​ដើម្បីប្រជែងជាមួយ Liverpool និង Man City នៅរដូវកាលថ្មីនេះទេ ប្រសិន មិនទិញអ្នកចាំទីថ្មីមករួមក្រុមនោះទេ។រីឯអតីតខ្សែការពារ Man Utd លោក Gary Neville បាន បញ្ចេញទស្សនយល់ឃើញផងដែរថាលោក Frank Lampard  បានចំណាយ​ប្រាក់​ពីការអនុម័​ត្រ​របស់ប្រធានក្លឹបគឺមហាសេដ្ឋីរុស្សីលោក Roman Abramovich ច្រើន​បំផុតដើម្បីធ្វើការ​វិនិ​យោគនាំយកកីឡាករល្អៗដើម្បីប្រជែងពាននៅរដូវកាលថ្មី ។

Jamie Carragher opens up on relationship with one-time enemy Gary Neville

Chelsea ដែលបានបញ្ចប់ចំណាត់ថ្នាក់លេខរៀងទី ៤ នៅក្របខ័ណ្ឌ Premier League កាលពីរដូវកាលមុននិងឈានដល់វគ្គផ្តាច់ព្រ័ត្រ FA Cup បានចំណាយប្រាក់ជាង ១០០ លានផោន​រួចទៅហើយដើម្បីនាំយកកីឡាករ Hakim Ziyech, Timo Werner និង Ben Chilwell ។ ខ្សែការពារសញ្ជាតិប្រេស៊ីលនិងបារាំងគឺ Thiago Silva និង Malang Sarr ក៏បាន​មក​ដល់ទឹកដី Stamford Bridge ដោយគ្មានតម្លៃខ្លួន ខណៈខ្សែប្រយុទ្ធ ​Kai Havertz ស្ថិត​យ៉ាង​ប្រកៀកក្នុងការផ្លាស់មករួមក្រុមផងដែរក្នុងតម្លៃ៨០លានផោន។

Jamie Carragher & Gary Neville ARGUE over which city is better! 😡 | Liverpool vs Manchester - YouTube

ក្នុងនាមអ្នកវិភាគកីឡាអតីតខ្សែការពារ Man Utd លោក Neville បានប្រាប់ទូរទស្សន៍ Sky Sports ថាៈ រយៈពេល ១៥ ឆ្នាំមកហើយដែលលោក Roman Abramovich ចង់បាន​ក្រុមដែលពូកែនិងអស្ចារ្យបំផុត។ខ្ញុំគិតថា Frank Lampard បានធ្វើអោយគាត់​មានកម្លាំង​ចិត្តឡើងវិញជាមួយកីឡាករឆ្នើមៗមកពីលីកកំពូលផ្សេងគ្នា ។ ពួកគេលេងតាមរបៀប​ផ្សេងគ្នានិង កាន់តែស្វាហាប់ហើយពិតជាល្អមើល។ ទោះបីមិនទាន់ទទួលបានទំនុកចិត្តជាងមុន នៅពេល​​ក្រុមសម្បូរដោយកីឡាករក្មេងៗ និង របៀប លេងខុសៗគ្នា ប៉ុន្តែខ្ញុំគិតថា​នោះជាអ្វី​ដែលប្រធាន​ក្លឹបចង់បាន៕

 

ប្រភពព័ត៍មាន៖ Metro