បរទេស៖ Dean Henderson បានបញ្ជាក់ថាខ្លួននឹងដាក់សម្ពាធលើ David de Gea ដើម្បី​ប្រជែង​តំណែងអ្នកចាំទីដៃទី១នៅក្នុងក្រុមបិសាចក្រហម Man Utd អោយទាល់តែបាន នៅរដូវ​កាល​ថ្មីនេះ។ ក្រោយបង្ហាញទម្រង់លេងបានល្អបំផុត២ រដូវកាលចុងក្រោយ ក្នុងលក្ខណ្ឌ​ខ្ចី​ជើង​នៅក្រុម Sheffield United អ្នកចាំទីសញ្ជាតិ​អង់គ្លេស​ Henderson វ័យ ២៣ ឆ្នាំ កាល​ពី​សប្តាហ៍មុនបានបន្តកុងត្រាថ្មីបន្តលេងនៅទឹកដី Old Trafford ដល់ឆ្នាំ ២០២៥ ។

De Gea v Henderson: Opta stats on Manchester United keepers - AS.com

គួរកត់សម្គាល់ថា អ្នកចាំទី De Gea មានវ័យ២៩ ឆ្នាំបានជាប់ ជម្រើសដំបូងចាប់តាំង​ពីផ្ទេរ​ពី At Madrid មកនៅឆ្នាំ ២០១១ ប៉ុន្តែទម្រង់លេងរបស់គីឡាករអន្តរជាតិអេស្បាញ រយៈ​ពេល២រដូវកាល​ចុង​ក្រោយបានធ្វើអោយអនាគតរបស់គេប្រឈមនិងភាពស្រពេចស្រពិល។

Dean Henderson vs David De Gea: How Man Utd goalkeeper stats compare this  season… and who is really better?

Henderson បានបញ្ជាក់យ៉ាងដូច្នេះថា៖ “តំណែងអ្នកចំាទីដៃទី១ជាអ្វីដែលខ្ញុំតែងចង់បាន។ ហើយឪកាសជិតដល់ហើយ ដូច្នេះខ្ញុំនឹងមិនចុះចាញ់ទេ។ ខ្ញុំគោរពដល់ De Gea  ក្នុង​នាម​កីឡាករដ៏អស្ចារ្យម្នាក់សម្រាប់ក្លឹប។ ហេតុផលនេះហើយដែលខ្ញុំចង់ មានអាជីពវែង​ឆ្ងាយ​ដូចគាត់ ហើយ សង្ឃឹមថាខ្ញុំនិងបង្ហាញខ្លួនហ្វឹកហាត់ត្រៀមបើករដូវកាល ដើម្បីជាប់ជម្រើស​ដំ​បូង៕

 

ប្រភពព័ត៍មាន៖ BBC