ក្រុមចចកខ្មៅ Wolves កំពុងពិភាក្សាជាមួយក្រុមអ្នកមានបុណ្យ Barcelona ជុំវិញការចរចារ​ផ្ទេរយក​ខ្សែការពារស្តាំសញ្ជាតិព័រទុយហ្កាល់ Nelson Semedo មកកាន់ក្របខណ្ឌ Premier League។

Nelson Semedo; Wolves and Barcelona in talks over £30m deal for defender - BBC Sport

ក្រោយពី​មទទទួលបានទឹកប្រាក់៤១ លានផោនពីការចាកចេញរបស់ខ្សែប្រយុទ្ធ  Diogo Jota ទៅកាន់​ក្រុម​ហង្សក្រហម Liverpool កាលពីថ្ងៃសៅរ៍កន្លងទៅ អ្នកចាត់ការទូទៅ Nuno Espírito Santo បានឆ្លៀតពេល​នោះពន្យល់​ប្រាប់ថារូបលោកចង់ចុះហត្ថលេខាខ្សែការពារម្នាក់មកជំនួសកីឡាករអន្តរជាតិ​អៀឡង់ Matt Doherty ដែលបាន​ផ្ទេរទៅកាន់ក្រុមTottenhamកាលពីខែសីហា។ គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះបានប្រាប់ប្រធានក្លឹបលោក Jeff Shi អំពីអត្តសញ្ញាណកីឡាករដែលរូប​លោក​​​ចង់បាននោះគ្មាននរណាក្រៅពី Semedo វ័យ ២៦ ឆ្នាំដែលជាកីឡាករ កំពុងជួបអនាគតមិនទាន់​ប្រាកដ​ប្រជាជាមួយ នឹងគ្រូបង្វឹកថ្មី លោក Ronald Koeman

Barcelona defender, Semedo set to join Wolves on a €40m deal – sources – Ghana Talks Radio | A Modern Ghana Radio Station

Semedo ធ្លាប់លេងបាន ១២៤ ប្រកួតអោយ Barcelona និងបង្ហាញខ្លួនបាន ១៣ ដងអោយម្ចាស់ជើង​ឯក​ទ្វីប​អឺរ៉ុប​បានត្រឹមអង្គុយកៅអីបម្រុងពេលក្រុមយក្សកាតាឡាន់ផ្តួល Elche ១ទល់និង០ កាលពីថ្ងៃសៅរ៍​សប្តាហ៏​មុន៕

 

ប្រភពព័ត៍មាន៖ BBC