បរទេស៖ Dele Alli ត្រៀមនិងនៅបន្តលេងអោយក្រុមមាន់ខ្នាយមាស Tottenham នៅរដូវកាលថ្មីនេះបន្ត​ទៀត​បន្ទាប់ពីក្លឹបច្រានចោលសំណើរខ្ចីជើងក្នុងតម្លៃខ្លួន ១,៥ លានផោនសម្រាប់ខ្សែបម្រើជម្រើស​ជាតិអ​ង់​គ្លេស​ពីសំណាក់ក្លឹបជើងឯកបារំាង Paris Saint-Germain។

Former Tottenham star says Dele Alli should 'not hesitate' in joining  Arsenal

ទោះយ៉ាងណា ខ្សែប្រយុទ្ធប្រេស៊ីល Carlos Vinícius របស់ក្រុម Benficaវ័យ២៥ឆ្នាំ ត្រៀមនឹងចូលរួមជាមួយក្លឹប បន្ទាប់ពីក្លិបព័រទុយហ្កាល់​យល់ព្រម​លើតម្លៃ​ខ្លួន​ប្រមាណ៣លានផោនក្នុងលក្ខណ្ឌ ខ្ចីជើង និងជម្រើសទិញផ្តាច់ជាអចិន្រ្តៃយ៏​ក្នុង​តម្លៃ៤៥ លាន​ផោន ។

Carlos Vinicius: Tottenham agree deal to sign Benfica striker on loan |  Football News | Sky Sports

Alli ត្រូវបាន PSG បង្ហាញចំណាប់អារម្មណ៏ តាំងពីដើមខែកញ្ញាមុន  ក្រោយមិនជាប់ជម្រើស១១នាក់ នៅក្នុងក្របខ័ណ្ឌ Premier League សម្រាប់ Spur ចាប់តាំងពីត្រូវបានប្តូរចេញនៅតង់ទី ១ នៅពេល​ប្រកួតជាមួយនឹងក្រុម Everton នៅថ្ងៃបើកឆាករដូវកាលថ្មីនេះ។ ចាប់តាំងពីពេលនោះមក កីឡាករវ័យ ២៤ ឆ្នាំរូបនេះបានបង្ហាញខ្លួនបានតែមួយដងប៉ុណ្ណោះគឺក្នុងការប្រកួត វគ្គជម្រុះ Europa League លើក្រុម Shkendija នៅម៉ាសេដូនៀកាលពីសប្តាហ៍មុន៕

 

ប្រភពព័ត៍មាន៖ The Guardian