គ្រូបង្វឹកក្លិប Tottenham លោក Mauricio Pochettino បានផ្តល់បទសម្ភាសន៏ដល់ Match of the Day បន្ទាប់ពីក្រុមរបស់លោក Tottenham បានផ្តួលក្រុមតោខៀវ Chelsea ដើម្បីធ្វើឱ្យក្រុមស្គាល់រសជាតិបរាជ័យលើកដំបូងនៅក្នុងក្របខ័ណ្ឌ Premier League នៅរដូវកាលនេះថាៈ មិនចាំបាច់និយាយច្រើនពេកទេខ្ញុំសប្បាយចិត្តខ្លាំងណាស់។ ខ្ញុំមិនចាំបាច់វិភាគច្រើនទេ ព្រោះពួកគេបានបង្ហាញទម្រង់លេងល្អបំផុតហើយ។

ក្រុមម្ចាស់ផ្ទះ Tottenham ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៏ប្រទេសអង់គ្លេស Tottenham បានបង្ហាញពីទម្រង់លេងដ៏អស្ចារ្យនៅសប្តាហ៏ទី១៣ ដើម្បីឡើងមកចំណាត់ថ្នាក់លេខ៣ ដោយមាន ៥ពិន្ទុនៅក្រោមក្រុមលេខ១ មិនដែលស្គាល់ចាញ់ Manchester City ខណៈដែល ក្រុមតោខៀវ Chelsea ធ្លាក់ទៅចំណាត់ថ្នាក់ទី៤ វិញ។ ក្រុមSpurs រកបាន គ្រាប់បាល់នាំមុខមុននៅនាទីទី៨ តាមរយៈខ្សែបម្រើអង់គ្លេស Dele Alli និងនៅនាទីទី១៦ ដោយខ្សែប្រយុទ្ធ Harry Kane នៅនាទីទី៥៤ ដោយខ្សែប្រយុទ្ធស្លាបកូរ៉េខាងង្បូង Son Heung-min។ ក្រុមលោក Maurizio Sarri មានឪកាសវាយបក ១គ្រាប់តាមពីក្រោយវិញដោយកីឡាករអន្តរជាតិបារាំងនៅនាទីទី៨៥ ប៉ុន្តែមិនអាចស្រោចស្រង់ស្ថានការណ៏បានទេ។បញ្ចប់លទ្ធផល ក្រុម Tottenham ៣:១ Chelsea ។

ប្រភព៖ bbc