ការស៊ុតបាល់ប៉េណាល់ទីនៅតង់ទី១ នាទីទី២៦ របស់ខ្សែប្រយុទ្ធឆ្នើម Harry Kane បានផ្តល់ឱ្យ Tottenham នូវការរកគ្រាប់បាល់ជ័យជំនះបានយ៉ាងល្អពីការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Carabao Cup រឹ​ League Cup នៅកីឡាដ្ឋាន Wembley ជាទឹកដីរបស់ក្រុមមាន់ខ្នាយមាស Tottenham សម្រាប់ជើងទី១។ អាជ្ញាកណ្តាល Michael Oliver បានសម្រេចផ្តាល់ បាល់ពិន័យ ១១ម៉ែត្រ បន្ទាប់ពីបានពិនិត្យជាមួយប្រព័ន្ធវីដេអូជំនួយការអាជ្ញាកណ្តាលរឺហៅកាត់ថា(VAR)ក្រោយពីអ្នកចាំទីអេស្បាញ Kepa Arrizabalaga បង្កកំហុសផ្តួលខ្លួនចាប់បាល់ប៉ុន្តែបែរជាប៉ះជើងខ្សែប្រយុទ្ធ Harry Kane ធ្វើអោយដួលក្នុងតំបន់គ្រោះថ្នាក់។

ក្រុម Spurs និង Chelsea ទាំងពីរមានឱកាសក្នុងការប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញតាំងពីតង់ទី១ ខណៈដែលលោក Maurizio Sarri គ្រូបង្វឹករបស់ក្រុមតោខៀវយល់ថាក្រុមនៅមិនទាន់អស់សង្ឃឹម មុនពេលជំនួបជើងទីពីរនិងធ្វើឡើងនៅ កីឡាដ្ឋាន Stamford Bridge នៅថ្ងៃព្រហស្បតិ៍ទី២៤ ខែមករា ២០១៩ ខាងមុខនេះ។

ប្រភព៖ BBC