បរទេស៖ Kepa Arrizabalaga បាននិយាយថាការបាត់បង់តំណែងសម្រាប់ជម្រើស១១នាក់ដំបូងនៅក្រុម ​Chelsea គឺមិនមែនជាការបញ្ចប់ក្តីសុបិន្តនោះទេ ប៉ុន្តែរូបគេនៅតែមាន ទំនុកចិត្តនិងអាចដណ្តើម​យក​តួនាទី​ដ៏សំខាន់នេះនៅពេលខាងមុខនេះមកវិញ ក្រោយត្រូវបានគ្រូបង្វឹកអេស្បាញ​លោក Luis Enrique កោះហៅអោយ​បង្ហាញខ្លួនសម្រាប់ការប្រកួតលក្ខណៈអន្តរជាតិរយៈពេល​១សប្តាហ៏ខាងមុខនេះ។

Frank Lampard: Kepa Arrizabalaga has a Chelsea future after six-game exile  - 7M sport

កីឡាករមានវ័យ ២៦ ឆ្នាំរូបនេះជាប់កំនត់ត្រាជាអ្នកចាំទីថ្លៃជាងគេបំផុតនៅលើពិភពលោក​ក្រោយ​​ផ្ទេរ​ពីក្លឹប Athletic Bilbao នៅលីកកំពូល La Liga ក្នុងតម្លៃ ៧១ លានផោនកាលពីឆ្នាំ ២០១៨ ។​ក៏​ប៉ុន្តែ​ការ​បង្ហាញទម្រង់លេងរបស់ខ្លួនមានភាពរអាក់រអួល និង បង្កើតកំហុសជាច្រើនដង​កាល​ពីរដូវ​កាល​ចាស់ត្រូវបានគ្រូបង្វឹក Frank Lampard ដកទំនុកចិត្ត ។

I can turn it around': Kepa Arrizabalaga vows to fight for his Chelsea  future - Manchester United Canada

ចូលដល់រដូវកាលថ្មីរូបគេត្រូវបានអ្នកចាត់​ការ​​ទូ​ទៅសញ្ជាតិអង់គ្លេសរូបនេះ បន្តផ្តល់ឪកាស​បង្ហាញ​ខ្លួន​រដូវកាលថ្មីសម្រាប់ប្រកួតដ៏សំខាន់ពេល Chelsea ជួបជាមួយ Liverpool ក៏ប៉ុន្តែមិនទទួល​បាន​លទ្ធផល​វិជ្ជមាននោះទេ។ Kepa ត្រូវបាន​ជំនួស​ដោយ​អ្នកចាំទី ចាស់វស្សាសញ្ជាតិអាហ្សង់ទីន Willy Caballero ដែលមានអាយុ ៣៩ មុនពេលក្លឹប​នាំ​យក​កីឡាករចំណូលថ្មី Edouard Mendy សញ្ជាតិ​សេណេហ្គាល់​វ័យ ២៨ ឆ្នាំ ពីក្លឹប Renne ដោយ​ចាប់ផ្តើមចូលលេងជម្រើសដំបូងបាន ២ ប្រកួតមក​ហើយនោះ៕

 

ប្រភពព័ត៍មាន៖ BBC